ស្ត្រីមេការនៅ ភោជនីយដ្ឋាន ខារ៉ាអូខេនិងសណ្ឋាគារ រុងរឿងកណ្តាលក្រុង សិរីសោភ័ណនិងប្តីរបស់ គាត់មាន អាក្ការៈ ក្តៅ ក្អក មិនស្រួល ខ្លួន ក៏បានទៅ ឳ្យគ្រូពេទ្យពិនិត្យ ព្យបាលជំងឺនិង យកសំណាក ក៏ឃើញ វិជ្ជមានជម្ងឺកូវីដ១៩ ។
បានដឹងដូច្នោះ មន្ត្រីអាជ្ជាធរ មានសមត្ថកិច្ច កងក.ម្លាំងនិងគ្រូពេទ្យនៃ.មន្ទីរពេទ្យបង្អែក.សិរីសោភ័ណនិងមន្ទីរ.សុខាភិបាលខេត្តបន្ទាយមានជ័យ.កាលពីល្ងាចដល់ព្រលប់ថ្ងៃទី ២៧ខែមិថុនា ដោយបានសម្រុកយ កសំណាកមនុស្ស.១៥៧នាក់ ក្នុងនោះ លទ្ធផល តេស្តរហ័ស(Rapid Test ) បានរកឃើញ វិជ្ជមានកូវីដ ១៩ ចំនួន ៥៧នាក់។
ក្នុងចំណោមអ្នកវិជ្ជមាន នោះ មានបុរស ស្ត្រីបម្រើការ ក្នុង សេវាកម្សាន្ត ការសម្រាក ស្នាក់នៅ សេវាម្ហូបអាហារ និងកូន ចៅរបស់ ពួកគេ ។ក្រៅពីនោះ ក៏មានអ្នកមក ពីខាងក្រៅឬទីទៃ ពីអ្នកនៅក្នុង មជ្ឈមណ្ឌល ពោលគឺភ្ញៀវចំនួន ១៦នាក់បន្ថែមទៀត ។
បន្ទាប់ពីមាន ករណីបែ.ក.ស.ម្បុកផ្ទុះនូវការឆ្លង.ជំងឺកូវីដ១៩ នេះ រដ្ឋបាល.ខេត្ត បន្ទាយមានជ័យ នៅល្ងាច.ថ្ងៃទី.២៧ខែ មិថុនាក៏បានចេញ.សេចក្តីសម្រេចស្តីពី ការអនុវត្តន៍វិធាន.ការជា.បណ្តោះអាសន្នដើម្បី.ទប់ស្កាត់.ការរី.ករាលដាល ជំងឺ.កូវីដ ១៩ បិទជាផ្លូវការ.ទីតាំងក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ.ចាប់ពីរាត្រី.២៧ ខែមិថុនា តទៅ ៕