រដ្ឋបាលខណ្ឌបឹង កេងកង ថ្លែងថា អាស្រ័យស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ចុងក្រោយនេះ មានបងប្អូន អាជីវករផ្សារបឹងកេងកង បានឆ្លង វីរុសកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះបានឆ្លងរី ករាលដាលយ៉ាង ឆាប់.រ.ហ័.សគួរ.ឲ្យព្រួយបារម្ភ.និងចាំបាច់.ត្រូវមានវិធានការសុខាភិបាល.ដើម្បីទប់ស្កាត់ជាបន្ទាន់ ។
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអំពាវនាវ.ដល់បងប្អូនដែលជាអាជីវករផ្សារ បងប្អូនប្រជាពលរដ្ឋ.ដែលរស់នៅជុំវិញ.ផ្សារនិង.បងប្អូនប្រជាពលរដ្ឋដែលបាន.ចេញ-ចូលផ្សារ បឹងកេងកង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១
សូមអញ្ជើញមកយកសំណាក.តេស្តរកវីរុសកូវីដ១៩ នៅបរិវេណ.វិទ្យាល័យ ជាស៊ីម បឹងកេងកង នៅថ្ងៃចន្ទ.ទី២៨ មិថុនា ឆ្នាំ២០២១ នេះ ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានកា.រស្របតាមការណែនាំ.របស់ក្រសួងសុខាភិបាល.ឲ្យបាន.ត្រឹមត្រូវបំផុត ៕