អាជ្ញាធរប្រចាំតំបន់ បានអះអា ងថា ខ្លួនកំពុងបន្តប្រតិបត្តិការ តាមចាប់ ខ្លួន ចោរ លួចលា.ម.ក.គោ.ចំនួន ៨០០គីឡូក្រាម ចេញពីភូមិមួយ នៅក្នុងតំបន់ ឧស្សាហកម្ម Korba នៃរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា។ នេះបើយោង តាមប្រភព ពីគេហទំព័រ Indian Express។ គួររំលឹកថា ជំនឿងប់ងល់៖ គ្រូពេទ្យព្រ.មា.នប្រជាជនឥណ្ឌាបញ្ឈប់យក លា.មក.និងទឹក.នោ.ម គោព្យាបាលជំងឺកូវីដ
មន្ត្រីប៉ូលិសម្នាក់បាន និយាយថា លាមកគោចំនួន ៨០០គីឡូក្រាម ដែលមាន តម្លៃ១,៦០០រូពី ស្មើនឹងជាង ២០ដុល្លារ ត្រូវបានចោរលួច ចេញពីភូមិ Dhurena នៅយប់ ថ្ងៃទី៨ ខែមិថុនា កន្លងទៅ។ ហើយអាជ្ញាធរ ទទួលបាន ពាក្យបណ្តឹង ជាផ្លូវការមួយ កាលពីថ្ងៃទី ១៥ ខែមិថុនា តាមរយៈ ប្រធានភូមិ Dhurena។
បញ្ហានេះ ជារឿងសំខាន់ណាស់ សម្រាប់ប្រជាជន ក្នុងភូមិ Dhurena ដោយសារលា មក គោ ជាប្រភព ចំណូល ដ៏សំខាន់ របស់ពួកគេ។ ហើយ លា ម កគោ បានក្លាយ ជាវត្ថុមានត ម្លៃនៅក្នុងរដ្ឋ Chhattisgarh បន្ទាប់ពីរដ្ឋាភិបាល រដ្ឋប្រកាសថា ខ្លួននឹង ប្រមូលទិញវានៅតម្លៃ ២រូពី ក្នុង១គីឡូក្រាម ក្រោមគម្រោង សម្រាប់ការផ លិតជី លា ម ក សត្វធម្មជាតិ។
ដោយឡែកស្ថិតក្នុងសម័យ កាលកូវីដ១៩ លា ម ក គោនិង ទឹ នោ ម គោ បានក្លាយ ជាវត្ថុដ៏មាន តម្លៃបំផុត សម្រាប់ អ្នក មានជំនឿងប់ងល់តាម បែបហិណ្ឌូសាសនា។ ដោយពួកគេជឿថា លា ម ក គោនិង ទឹក នោ មគោ មានលក្ខណៈ ពិសេសសម្រាប់ការព្យាបាល និងជា ថ្នាំ ស ម្លា.ប់មេរោគ ផងដែរ។ ដែលវាផ្ទុយពីការ លើកឡើងពីវេជ្ជបណ្ឌិត តាម បែប វេជ្ជសាស្ត្រ ទំនើប៕