បើយោងតាម ប្រភពពី លោក វុី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បុរសម្នាក់នេះ កំពុងធ្វើក្រាបថ្វាយ បង្គំក្រុមគ្រូពេទ្យ ដែលបាន ទាញ យកជីវិត គាត់ ចេញពី ចង្កូម មច្ចុរាជនៃ ជំងឺ covid-19 កន្លងទៅ។ លោកអភិបាល ខេត្តបានថ្លែង បែបនេះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បង្ហាញពីប្រជាពលរដ្ឋ ដឹងគុណ ធំធេង ណាស់ដល់ក្រុមគ្រូពេទ្យ។
លោកបន្តថា, នៅថ្ងៃទី ២៨ មិថុនា ឆ្នាំ2021នេះ គាត់ជា សះស្បើយ និង ត្រូវបាន ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យ ទៅធ្វើចត្តាឡីស័ក នៅផ្ទះចំនួន14ថ្ងៃ បន្តទៀត។លោក អភិបាលខេត្ត បានអំពាវនាវ សូមពុកម៉ែមាមីង បងប្អូនកុំភ្លេច 3 កុំ 3ការពារ។
សូមជម្រាបថា មកដល់ថ្ងៃនេះ ខេត្តកំពង់ស្ពឺ មានអ្នក ឆ្លងកូវីដ-១៩ សរុប 2462នាក់, ជាសះស្បើយ1853នាក់ ( 82នាក់ ), កំពុងព្យាបាល558នាក់ ( ថ្មី86នាក់ ), ស្លា.ប់ 42នាក់៕