បន្ទាប់ពីអ្នកភូមិ នៅក្នុងស្រុក Yadgir នៃរដ្ឋ Karnataka បានបិទទ្វារផ្ទះ មិន ព្រមទៅ ទទួលវ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩, ក្រុមមន្រ្តីមន្ទីរ សុខាភិបាលបានរកឃើញ វិធីថ្មី ដើម្បីចាក់វ៉ាក់សាំង។ ក្រុមគ្រូពេទ្យបាន បោះជំរំ នៅតាម វាលស្រែ កសិដ្ឋាន ទីផ្សារនិងកន្លែង ផ្សេងទៀត ដែលមនុស្សទំ នង ជាប្រមូលផ្តុំគ្នា។
ថ្មីៗនេះ ប្រជាជន នៅក្នុងភូមិ Kanchagarahalli នៃស្រុក Yadgir បានចាក់សោរ ផ្ទះរបស់ ពួកគេ ហើយមិន ឆ្លើយតបនឹងការគោះទ្វារ ឡើយ នៅពេល មន្ត្រីសុខាភិបាល និងបុគ្គលិក ASHA ចុះទៅសួរនាំពួកគេ ដើម្បីឲ្យទៅ ចាក់វ៉ាក់សាំង។
វីដេអូឃ្លីបមួយ ដែលកំពុងល្បី នៅលើបណ្តាញ សង្គម បានបង្ហាញ ពីស្ត្រីម្នាក់ កំពុងចាក់សោរ ផ្ទះហើយ រត់គេច ពីក្រុម មន្រ្តី ធ្វើឲ្យគ្រូពេទ្យ ដេញតាម ដល់វាលស្រែ។ ស្ត្រីម្នាក់ទៀត ត្រូវបានគេ ឃើញស្រែក ដាក់មន្រ្តី ដោយអះអាងថា នាងនិង គ្រួសាររបស់នាងមានសុខ ភាពល្អហើយ មិនចាំ បាច់ចា ក់វ៉ាក់សាំងទេ។
លោក Indumati Patil មន្រ្តីសុខាភិបាលស្រុក Yadgir បានប្រាប់ គេហទំព័រ Indianexpress.com ថា “អ្នកភូមិជា ច្រើននាក់ បានរឹងចចេស។ មានការ ភាន់ច្រ លំថា វ៉ាក់សាំងនឹង នាំឲ្យមាន ជំងឺ ដូច្នេះម នុស្សជាច្រើន មិនបានត្រៀមខ្លួន ដើម្បីទទួលថ្នាំបង្កាទេ។ យើងបាន ទៅផ្ទះ របស់ពួកគេ ប៉ុន្តែពួកគេបាន ចាក់សោទ្វារ។ ដូច្នេះជាមួយ នឹងយុទ្ធនាការ លើកកម្ពស់ការ យល់ដឹង យើងបានសម្រេច ចិត្តចាក់វ៉ាក់ សាំង នៅកន្លែង ដែលពួក គេទៅ”។
មន្រ្តីសុខាភិបាល ម្នាក់ទៀតគឺ លោកវេជ្ជបណ្ឌិត Lakshmikanth បាននិយាយថា ដំបូង អ្នកភូមិត្រូវបាន គេស្នើសុំឲ្យម កមណ្ឌលសុខភាពដើម្បីចាក់ វ៉ាក់សាំង ប៉ុន្តែមានការភ័យ ខ្លាចថា បើអ្នកភូមិមិនមក នោះវ៉ាក់សាំង នឹងត្រូវទុក ចោលដល់ ខូច។ ដូចនេះ ពួកគេបាន សម្រេចចិត្តចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងវាលស្រែ ព្រោះវាជា រដូវដាំដុះ របស់កសិករ”។លោកបានបន្ថែមថា មនុស្សមួយចំនួន ដែលទទួលបានការ ចាក់វ៉ាក់សាំង នឹងប ង្កើតទំនុកចិត្តដល់អ្នកដទៃ ឲ្យមកចាក់ដែរ៕