នៅចាំបានទេ ? លោកយាយ ម្នាក់ ដែលគាត់ កើតកូវីដ-១៩ ហើយកូនប្រុស ស្ម័គ្រចិត្តទៅ មើលថែម្តាយចាស់ នៅ មន្ទីរព្យាបាលជំងឺកូវីដ-១៩ (ទាំងដែលខ្លួនជាកូន មិនមាន ផ្ទុកកូវីដ-១៩) ឥឡូវនេះ បានជា សះស្បើយហើយ ។
ប្រភពពីរដ្ឋបាលក្រុង សិរីសោភ័ណ បានអោយដឹងនៅថ្ងៃទី ២៩ មិថុនា ២០២១ថា នេះហើយទឹក ចិត្តកូនប្រុស លះបង់ ដើម្បីមើលថែម្តាយ សូមកោត សរសើកូនប្រុសម្នាកនេះ ពិតជាកូន កតញ្ញូ កម្រមានណាស់ ។
គួររម្លឹកឡើងវិញថា កាលពីថ្ងៃទី១៤ មិថុនា រដ្ឋបាលក្រុងសិរីសោភ័ណ បានរកឃើញករណី វិជ្ជមាន ចំនួន២ករណី ក្នុង នោះមានលោកយាយឈ្មោះ កើត ផន អាយុ ៦៦ឆ្នាំ រស់នៅភូមិអូរ កាច់ ឃុំជ្រៃសីមា ស្រុក សំពៅលូន ខេត្តបាត់ដំបង ។
ក្នុងអំឡុងពេលដើមខែមិថុនា លោកយាយ មិនបានចេញទៅណាឡើយ នៅតែក្នុងផ្ទះ រហូតដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ គាត់មានបញ្ហាសុខភាព ដូចជាអស់ កម្លាំង ហេវ ហត់ និងក្អក ។
នៅថ្ងៃទី៨ ខែមិថុនា កូនបានទៅយក លោកយាយ មកក្រុងសិរីសោភ័ណ ដោយ រថយន្តផ្ទាល់ខ្លួន ។ បន្ទាប់មក នៅថ្ងៃទី១២ មិថុនា លោកយាយបានធ្វើដំណើរពី សំពៅលូន មកបន្ទាយ មានជ័យ(ស្វាយ) ដោយមធ្យោបាយ ផ្ទាល់ខ្លួន គាត់បាន មក សម្រាកពេទ្យបង្អែក ក្រុងសិរីសោភ័ណ ដោយអស់.ក.ម្លាំង ហេវហត់ ថប់ដង្ហើម ហើយក្រុមគ្រូពេទ្យបាន យកសំណាក លើទី១ អវិជ្ជមាន ។
លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយអាការ មិនបាន ធូស្រាល ក្រុមគ្រូពេទ្យក៏បាន សម្រេចយក សំណាកលើកទី២ លទ្ធផលបង្ហាញថា វិជ្ជមាន កូវីដ-១៩ ៕