នៅមុននេះ បន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបាន ទៅកាហ្វេ អាម៉ាហ្សូន (Cafe Amazon Kapal) សាខាទួលគោក ដែលមាន ទីតាំង ស្ថិតនៅ អគារ Boss Building ផ្លូវ៥៩២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩និង ៥០នាទី ដល់ ១១ និង៤០នាទី មានអ្នក ជំងឺកូវីដ១៩ មានគ្នា៥នាក់ បានទៅ ទីតាំងខាងលើនេះ។
តែអ្នកជំងឺមិន បានចូល ក្នុងហាងទេ គឺអង្គុយ នៅតុខាងក្រៅ។ បន្ទាប់មក អ្នកជំងឺបាន ចាកចេញពីទីតាំងនេះ ដោយជិះម៉ូតូកង់បី។ បើបង រត់កង់បី បានដឹងសូមបង ប្រ.ញាប់ទៅធ្វើតេស្ដជាបន្ទាន់។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបាន ប៉ះពាល់ ឬបាន ទៅទីកន្លែងនេះ។
សូមបញ្ជាក់ ថា នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ នេះ ក្រសួង សុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២៣ នាក់ ខណៈអ្នកជំងឺចំនួន៧០៩ នាក់ជាសះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៩ ២៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៣ ៤៧៣នាក់ និងស្លាប់សរុបចំនួន ៥៧៥នាក់៕