បើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាល ខេត្តបានបញ្ជាក់ឱ្យដឹងថា មន្ត្រីនគរបាលនៃ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចំនួន ២នាក់ត្រូវបាន ក្រុមគ្រូពេទ្យធ្វើតេស្ដរហ័សកាល ពីថ្ងៃទី២៩ ខែមិថុនាហើយរកឃើញមាន«វិជ្ជមានកូវីដ-១៩» ព្រមទាំងមន្ត្រីចំនួន ២៩នាក់ទៀតក៏បាន ជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោលផងដែរ។
នៅក្នុងរបាយការណ៍ ដែលផ្ញើជូនទៅអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានរាយការណ៍ថា មន្ត្រីនគរបាលចំនួន ២នាក់នៅក្នុងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានរកឃើញឆ្លង«កូវីដ-១៩» និង មន្ត្រីពាក់ព័ន្ធចំនួន ២៩នាក់ទៀតក្នុងនោះមានចំនួន ១៣នាក់បាន ពាក់ព័ន្ធផ្ទាល់ ។
ក្នុងរបាយការណ៍ ដដែលបានឱ្យដឹងទៀតថា មន្ត្រី ២នាក់ដែលមានវិជ្ជមានកូវីដ-១៩នោះ គឺលោកអនុសេនីយ៍ទោ នូ ចន្ថា និង លោកព្រិន្ទបាល ទោ ហេង និរិន។
លោកឧត្តមសេនីយ៍ទោសាត គឹមសាន បានបញ្ជាក់ថា មន្ត្រីដែល ឆ្លងកូវីដ-១៩ចំនួន០២នាក់ និង មន្ត្រីដែល ពាក់ព័ន្ធទាំង២៩នាក់នោះត្រូវបានធ្វើ តេស្ដរហ័ស កាលពីថ្ងៃទី២៩ ខែមិថុនា ហើយពេលនោះ មន្ត្រីមានវិជ្ជមានកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯមន្ត្រីពាក់ព័ន្ធបាន ដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់សម្រាកប្រចាំការ របស់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្តតែម្តង។
ពាក់ព័ន្ធនឹងមន្ត្រី ០២នាក់ខាងលើដែល រកឃើញមានផ្ទុក«កូវីដ-១៩» នេះ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល លោក ឈឿង គឹមសុង បានឱ្យដឹងដែរថា លោកមិនទាន់បាន ដឹងអំពីប្រវត្តិនៃការឆ្លង ជំងឺកូវីដ-១៩មកដល់មន្ត្រីរបស់ លោកទាំង២នាក់នេះទេ។ ប៉ុន្តែលោកបានដាក់ការស.ង្ស័.យទៅលើកិច្ចប្រតិបត្តិការប.ង្ក្រាបប.ទ.ល្មើ.សមួយករណី កាលពីជាង ១០ថ្ងៃមុន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ឈឿង គឹមសុង បានរំលឹកថា លោកបាន ដឹកនាំកម្លាំងរបស់លោកមួយក្រុម ចុះអនុវត្តដីកាចាប់ខ្លួនជ.ន.ស.ង្ស័.យ.មួយករណី នៅក្រុង ប៉ោយប៉ែត កាលពីជា.ង.១០ថ្ងៃមុន ដែលមានកិច្ចសហការពីកម្លាំងសមត្ថកិច្ចដែនដីផង ដែរ។ ដូច្នេះលោកសង្ស័យមន្ត្រីរបស់លោក.អាចឆ្លងកូវីដ-១៩តាំងពីពេលនោះ.មក តែទើបធ្វើតេស្.ដរកឃើញវិជ្ជមាន.នៅពេលនេះ។ ប៉ុន្តែយ៉ាងណា នេះគ្រាន់.តែជាការ.សន្និដ្ឋាន.បឋមតែប៉ុណ្ណោះ៕អូ