លោកផែង វណ្ណៈ ចាងហ្វាងកាសែតPheng Vannak News បានលើកឡើងទាក់ទងនឹង ការចិញ្ចឹមសត្វតោ របស់ជនជាតិ ចិន ដែលត្រូវ អាជ្ញាធរ ដកហូត និងផាកពិន័យនូវទឹកប្រាក់ដច្រើនសន្ធឹក សន្ធាប់ លោកបានដាក់ ជាសំនួរសួរទៅ កាន់អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកថា បេីថ្ងៃក្រោយ តោស៉ី មនុស្សតេីអ្នកណាទទួលខុសត្រូវ? សុំចម្លេីយម្នាក់១មក
សូមបញ្ជាក់ថា បុរសជនជាតិចិន ម្នាក់ ដែលចិញ្ចឹមសត្វតោ មួយក្បាលដោយ ខុសច្បាប់ នៅក្នុងផ្ទះវីឡាមួយ កន្លែងក្នុងភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលព្រៃឈើ ភ្នំពេញ ពិន័យជាទឹកប្រាក់ ៣ម៉ឺនដុល្លារ និងធ្វើកិច្ចសន្យាបញ្ចប់ ការចិញ្ចឹមសត្វព្រៃ ជាបន្តទៀត។
លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ដំបូងឡើយ បុរសជនជាតិចិននេះ បានចិញ្ចឹមសត្វ តោនោះ នៅប្រទេសចិន។ ប៉ុន្តែក្រោយពីបុរសចិន រូបនេះ មករស់នៅកម្ពុជា រូបគេក៏បាន នាំសត្វតោនោះ មកចិញ្ចឹមដោយ មិនបាន សុំការអនុញ្ញាតពីរដ្ឋ បាលព្រៃឈើឡើយ។
លោក កែវ អូម៉ាលីស្ស បានរៀបរាប់ដូច្នេះថា៖«ច្បាប់យើងមានឲ្យចិញ្ចឹមតើ។ យើងមានបែបបទស្នើសុំ និងអនុញ្ញាត ឲ្យចិញ្ចឹមសត្វព្រៃ។ ប៉ុន្តែបើតោហ្នឹង រឹបអូសហើយ និងពិ ន័យហើយ គឺយើង អនុវត្តតាមហ្នឹងបានហើយ»។
សត្វតោនោះ ត្រូវបានបុរសជនជាតិចិន ទិញមក ចិញ្ចឹមក្នុងតម្លៃ ១ម៉ឺនដុល្លារ ក្នុងមួយក្បាល ដោយ បានដក ចង្គោម របស់វាចេញ។ សត្វតោនោះ មានទ.ម្ងន់ជាង ៧០គីឡូក្រាម។ នេះជាការអះអាង របស់អ្នក ជំនាញព្រៃឈើ។
លោកប្រធានរដ្ឋបាលព្រៃឈើ បានអះអាងថា សត្វតោមួយ ក្បាលនោះ ត្រូវបានរដ្ឋបាល ព្រៃឈើភ្នំពេញ នាំយក ទៅរស់នៅមជ្ឈមណ្ឌល ថែទាំ និងស.ង្គ្រោះសត្វព្រៃភ្នំតាម៉ៅរួចហើយ។
បើតាមអ្នកជំនាញ សត្វតោមួយ នេះមាន ប្រភេទមកពី តំបន់អាហ្រ្វិក ដែលវាចូលចិត្ត រស់នៅក្នុង វាលស្មៅ។ លោក កែវ អូម៉ាលីស្ស បានប ញ្ជាក់ថា ការបញ្ជូនសត្វតោ នេះ មករស់នៅក្នុងមជ្ឈមណ្ឌលថែទាំ និងស.ង្គ្រោះសត្វព្រៃភ្នំតាម៉ៅនេះ គឺដើម្បីឲ្យសត្វតោមួយក្បាល បន្សំានឹងការរស់នៅ ជាមួយនឹង ប្រ.ភេទសត្វតោដទៃទៀត។
យោងតាមច្បាប់ស្តីពីព្រៃឈើ មាត្រា៩៦ បានចែងថា ជនណា ដែលចិញ្ចឹម ប.ង្កាត់ពូជប្រភេទសត្វព្រៃក្នុង ក្រុមជិតផុតពូជ និងប្រភេទ សត្វព្រៃក្នុង ក្រុមមាន ដោយកម្រ ជននោះ នឹងត្រូវទទួលពិ.ន័.យអន្តរការណ៍ពីរដ្ឋបាល ព្រៃឈើ គិតជា ទឹកប្រាក់ពី ២ ទៅ ៣ដង នៃតម្លៃវត្ថុតាង.ពិតប្រាកដនៃទីផ្សារ៕