ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បានប្តេជ្ញាអនុវត្តតាម ច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត និងច្បាប់ ស្តីពីការបោះឆ្នោត ដែលបាន កំណត់ ដើម្បីអនុវត្តឲ្យ បានត្រឹមត្រូវក្នុងការ ចាត់ចែងការបោះឆ្នោត និមួយៗ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ និង តម្លាភាព។
ការបញ្ជាក់ របស់ប្រធាន គជប បានធ្វើឡើងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ នេះ គឺមួយថ្ងៃមុន គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នឹង ធ្វើរៀបចំ ពិធីប្រកាស ចូលកាន់ តំណែង ប្រធានគណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត ក្រោម អធិបតីភាព ដ៏ខ្ពង់ ខ្ពស់ សម្តេច ចៅហ្វាវាំង វរវៀង ជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជ តំណាងព្រះមហាក្សត្រ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ នៅទីស្តីការ គ.ជ.ប។
លោកប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គជប) បានមានប្រសាសន៍ ប្រាប់ថា ការងារគ.ជ.ប គឺជាស្ថាប័នមួយ ដែលត្រូវប្រតិបត្តិយ៉ាង ខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត និងច្បាប់ស្តីពីការ បោះឆ្នោតនានាជាធរ មាន ដូចជាលិខិត បទដ្ឋាន បទបញ្ជាផ្ទៃ បទបញ្ជា និងនីតិវិធីផ្សេងៗ ដែលបាន កំណត់ ឬក៏ត្រូវកំណត់ សម្រាប់អនុវត្តឲ្យបាន ត្រឹមត្រូវក្នុង ការចាត់ចែង បោះឆ្នោត និមួយៗ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
ជាមួយ គ្នានេះ ប្រធានថ្មីគជប ក៏បានធ្វើការឆ្លើយតប ទៅនិងការរិះគន់ចោទប្រកាន់ គ្មានមូលដ្ឋានច្បាស់លាស់ ពីសំណាក់ក្រុមប្រឆាំង និងមន្ត្រី សង្គមស៊ីវិលមួយចំនួន តូចពាក់ព័ន្ធការ ជ្រើសរើសប្រធាន គ.ជ.ប ថា គ្មាន តម្លាភាព និងមិន ទូលំទូលាយ និងអំពី សមត្ថភាពការដឹកនាំ របស់ប្រធានថ្មី គ.ជ.ប មិនមាន បទពិសោធន៍ ក្នុងវិស័យបោះឆ្នោត គឺជាការមិនត្រឹមត្រូវ។
លោកប្រាជ្ញ ចន្ទ បានមានប្រសាន៍ថា ការជ្រើសរើស ប្រធាន គ.ជ.ប នេះ គឺមានគណៈ កម្មាការមួយ ដោយគេកំណត់លក្ខណៈ វិនិច្ឆ័យ បេក្ខជនទាំងឡាយ ដែលចង់ដាក់ ពាក្យត្រូវតែបំពេញ លក្ខខណ្ឌដើម្បីគេពិនិត្យ នៅពេល គេពិនិត្យគ្រប់ លក្ខណៈសម្បត្តិហើយបានគេជ្រើស រើស ទទួលយកពាក្យនោះ ហើយគេបានធ្វើតាម នីតិវិធីបញ្ជូនទៅ គណបក្សនយោបាយ ដែលពាក់ព័ន្ធ ហើយមកសម្រេច ដោយគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាដាក់ ជូនសភាអនុម័ត ទើបបោះឆ្នោត ចុងក្រោយ និង បន្តនីតិវិធីតទៅទៀត។ គេធ្វើទៅតាមបែបបទ។
លោកប្រាជ្ញ ចន្ទ បានមាន ប្រសាសន៍បញ្ជាក់ថា “ការរិះគន់ ជារឿងរបស់គេ ប៉ុន្តែជារឿងសំខាន់ យើង ធ្វើឲ្យបាន ត្រឹមត្រូវតាមបែបបទ នីតិវិធី។ អ្នកខ្លះវាយតម្លៃនៅពេល ដែលមិនទាន់ បំពេញការងារ យើងខ្ញុំមិន យល់ដែរ មិនដឹងថា គេផ្អែក ទៅលើមូលដ្ឋានអីដើម្បីវាយតម្លៃ បានន័យថា ការវា.យ.ត.ម្លៃនេះ.តាមឆន្ទៈដែ.លចង់ថាតែម្តង ដោយមិន.បានផ្អែកទៅ.លើលទ្ធផលនៃការងារដែល.បំពេញ។ ធម្មតាយើងវា.យ.ត.ម្លៃដែល.ឃើញគេបំ.ពេញការងារ.ហើយ បានគេវា.យ.ត.ម្លៃសន្និដ្ឋានបាន”។
សូមជម្រាបថា អង្គសភា.បានធ្វើការបោះ.ឆ្នោតទុក.ចិត្តលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប) ដោយទទួលបាន សំឡេងយល់ព្រម ចំនួន ៨២សំឡេង នៅក្នុងសម័យ ប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២១។
លោកប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់ ប.ង្គាប់តែងតាំង ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួស លោកស៊ិក ប៊ុនហុក ដែលបានលាលែង ពីតួនាទី និង តំណែងប្រធាន គ.ជ.ប។
ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បាន ចេញព្រះរាជក្រឹត្យបញ្ចប់ មុខតំណែងលោក ស៊ិក ប៊ុនហុក ពីប្រធាន គណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត ដែលបានតែងតាំង ដោយព្រះរាជក្រឹត្យកាល ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។
គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅបានអនុម័ត យល់ព្រមលើសំណើ លាឈប់ពីតួនាទី និងតំណែង ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័ត យល់ព្រមនូវសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការ កំណត់ បែបបទនិងនីតិវិធីនៃ ការជ្រើសរើសបេក្ខជន ប្រធានគ.ជ.ប.
និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង ជ្រើសរើស បេក្ខជនជាប្រធាន គ.ជ.ប ជំនួស លោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើឡើងបន្ទាប់ ពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែង ទៅរដ្ឋសភាកាល ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ ការលែងពីតំណែង គជប របស់លោក ស៊ិក ប៊ុនហុក គឺដោយសារ បញ្ហាសុខភាព និងមាន វ័យ ចំណាស់៕