បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៏០១ ខែមិថុនា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពីការ រកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៩៩៩នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៧១៥នាក់ និងករណី ស្លា.ប់ ២៦នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នក ឆ្លងថ្មី ៩៩៩នាក់ទៀត ជាសះ ស្បើយ ៧១៥នាក់ និងស្លា.ប់ ២៦នាក់៖
– ករណីឆ្លងសហគមន៍ ៨៦៧នាក់– អ្នកដំណើរពីបរទេស ១៣២នាក់ គិតត្រឹមព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លង សរុប= 51,384 នាក់– អ្នកជា សះស្បើយ= 44,858 នាក់– អ្នកស្លា.ប់= 628 នាក់
កំណត់ សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណី ជាសះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិត ស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួង សុខាភិបាល បន្តជូនដំណឹងដល់ សាធារណជន អំពីការវិវត្តន៍នៃ បញ្ហាសុខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញ យកមក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕