នៅថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញ សេចក្ដីប្រកាស ព័ត៌មាន ដោយ បង្ហាញអត្ត សញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១០៥ នាក់នឹងជា សះស្បើយចំនួន ៣នាក់ ដែលជាលទ្ធផល នៅថ្ងៃទី១.០៧.២០២១នេះ។អ្នកវិជ្ជមាន កូវីដ-១៩ ទាំង ១០៥នាក់ គឺមាន ឈ្មោះក្នុង សេចក្ដីជូនដំណឹង។
ក្នុងនោះរដ្ឋបាល ខេត្តត្បូងឃ្មុំ៖ សូមអំពាវនាវដល់អ្នកដែល បានប្រាស្រ័យ ទាក់ទង ប៉ះពាល់ដោយ ផ្ទាល់ឬប្រយោល ជាមួយ បុគ្គលវិជ្ជមានកូវីដ១៩ ទាំង១០៥ នាក់ខាងលើ។សូមដាក់ខ្លួន ដាច់ ដោយឡែកតាមដាន សុខភាព រយៈពេល ១៤ថ្ងៃ និងរាយការណ៍មក អាជ្ញាធរ ដើម្បីយក សំណាកនិងធ្វើចត្តាឡីស័ក ៕