បើយោងតាម អនុក្រឹត្យ សារព័ត៌មានទើប ទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ បានអោយ ដឹងថា លោក ហាស់ សូបិន្ត អភិបាល រងខេត្តកំពត ត្រូវបាន សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ថ្មីៗនេះ ចេញ អនុក្រឹត្យមួយ ដោយសម្រេច ផ្ទេរភារ កិច្ច ឲ្យមកបម្រើការងារ នៅទីស្ដីការក្រសួង មហាផ្ទៃ វិញ។
តំណែងថ្មីនេះ ស្ទើរស្មើនឹងដកបញ្ឈរជើង។
សូមបញ្ជាក់ថា លោក ហាស់ សូបិន្ត ដែលទើបត្រូវបាន ផ្ទេរភារកិច្ចពីអភិបាល រងខេត្តកំពត មកបម្រើការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នាពេលនេះ ក្រោយធ្លាយ ព័ត៌មាន ថា «លោកដាច់លុយខ្លាំងពេក ហើយហ៊ាន យកឡានរដ្ឋ កែផ្លាកលេខ រួចយកទៅបញ្ចាំ ចំនួន ៣ម៉ឺនដុល្លារ សហរដ្ឋអាមេរិក» សុទ្ធតែជារឿង ព្រ.ហ្ម.ទ.ណ្ឌ ក្នុងនាមខ្លួនជា មន្ត្រីរដ្ឋបាល មុខងារសាធារណៈផងដែរ។
សូមជម្រាបថា នៅក្នុងកិច្ច សន្យា.ប.ញ្ចាំរថយន្ត បានសរសេរខ្លឹមសារ.ទាំងស្រុងថា «ខ្ញុំបាទឈ្មោះ ហាស់ សុបិន.ភេទ.ប្រុស អាយុ៣៩ឆ្នាំ បានបញ្ចាំ រថយន្តម៉ាក លុចស៊ីស Lx570 ឆ្នាំផលិត២០១២ ផ្លាកលេខ2AB-7513 ឲ្យទៅ ឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ក្នុងទឹកប្រាក់ ៣ម៉ឺនដុល្លារគត់ ដោយឲ្យការ ប្រាក់ ៣ភាគរយក្នុង ១ខែ
ដោយគិតចាប់ ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២ តទៅ ហើយបើរថយន្តនេះ មានអ្នក តវ៉ា ខ្ញុំនឹងទទួលខុស ត្រូវចំពោះមុខច្បាប់» ។ ទីបំផុត! អាចនឹងមានរឿង បន្តទៀត ដែលថ្នាក់ លើឈានដល់ ដំណើរការរឿង ផ្សេងទៀត ដល់ព្រហ្មទណ្ឌ យក ឡានរដ្ឋទៅកែ និងបញ្ចាំ៕