ករណីឆ្លងជំងឺ Covid-19 ជិត២.០០០ករណីនៅ ប្រទេសស្កុតឡេន ត្រូវបាន ផ្សារភ្ជាប់ ទៅនឹង មនុស្សដែល បានមើលការប្រកួតបាល់ទាត់ យូរ៉ូ២០២០ ដែលរដ្ឋាភិបាលបា នអនុញ្ញាតឲ្យមាន មនុស្សចូល ទស្សនាផ្ទាល់យ៉ាងច្រើន ក្នុងកីឡដ្ឋាន។
មន្ត្រីសុខភាពសាធារណៈ ស្កុតឡេនបាននិយាយថា ២ភាគ៣នៃចំនួន១,៩៩១ករណី គឺជាមនុស្សដែលបាន ធ្វើដំណើរទៅទីក្រុងឡុងសម្រាប់កា រប្រកួតរវាងស្កុតឡេន ជាមួយអង់គ្លេសកាលពី ថ្ងៃទី១៨ ខែមិថុនា។ នេះរាប់ បញ្ចូលទាំងអ្នកគាំទ្រចំនួន ៣៩៧នាក់ ដែលនៅខាងក្នុងកីឡដ្ឋាន Wembley សម្រាប់ ការប្រកួតនេះ។
ករណីមួយចំនួនតូចត្រូវបាន គេរាយការណ៍ថា បានចូលរួមក្នុងកម្មវិធី Fanzone នៅទីក្រុង Glasgow ឬពីរប្រកួត នៅផ្ទះរបស់ស្កុតឡេននៅ ឯទីក្រុង Hampden ។ ស្កុតឡេនត្រូវបានគេ ចែកសំបុត្រតែ ២៦០០សន្លឹកសម្រាប់ ការប្រកួតនៅ ឯកីឡដ្ឋាន Wembley ដោយសារតែ មានការរឹតត្បិតពីការ ឆ្លង Covid-19 ។ ប៉ុន្តែអ្នកគាំទ្រ រាប់ម៉ឺននាក់ ត្រូវបានគេជឿជាក់ថា បានធ្វើដំណើរទៅកាន់ ទីក្រុងឡុងទោះបីជាមាន ការព្រ មាន មិនឲ្យធ្វើក៏ ដោយ លើកលែងតែ ពួកគេមានសំបុត្រ។
មនុស្សជាច្រើនបាន ប្រមូលផ្តុំគ្នាជាក្រុមធំៗនៅ កណ្តាលទីក្រុងឡុងមុនពេល ការប្រកួតដោយអ្នក ដែលនៅទីលាន Leicester ត្រូវបានប៉ូលីសឲ្យ រំសាយភ្លាមៗបន្ទាប់ពីពាក់កណ្តាលម៉ោងប្រកួត។
នាយកគ្លីនិកជាតិ របស់ប្រទេសស្កុតឡេនបាននិ យាយថា លោកមានការខកចិត្ត ដែលករណី ២០០០ក្នុងចំណោម ៣២.០០០ករណី ដែលបានកត់ត្រា នៅក្នុងប្រទេសស្កុតឡេនចាប់ តាំងពីថ្ងៃទី១១ ខែកក្កដាឆ្នាំទៅត្រូវបាន ផ្សាភ្ជាប់ទៅនឹងព្រឹត្តិការណ៍យូរ៉ូ២០២០។ ប៉ុន្តែលោកបានអះអាងថា វាមិនអាច ទៅរួចទេដែល អាចដឹងថា តើមនុស្សបាន ឆ្លងជំងឺនេះ នៅពេលកំពុងមើល ការប្រកួត ឬកន្លែង ណាផ្សេងទៀត ឬតើមាន មនុស្សប៉ុន្មាននាក់ ដែលពួកគេ អាចឆ្លង ជាបន្តបន្ទាប់? ៕