វីរុសបំប្លែងខ្លួនថ្មី ឈ្មោះថា Delta កំពុងតែឆ្លងរាលនៅ ជំវិញពិភពលោក ហើយវីរុសថ្មីមួយនេះ ត្រូវបានគេរកឃើញ ថាវា ងាយឆ្លងលឿនជាង កូវីដ១៩ ធម្មតាដល់ទៅ ១៥ដង។ បើយោងទៅតាមរបាយការណ៍ របស់សារព័ត៌មានCNBC ដែល ចេញផ្សាយកាលពីថ្ងៃ ចន្ទ ខែមិថុនា កន្លងទៅថ្មីៗនេះ។
អង្គការសុខភាព ពិភពលោក( WHO )បានប្រកាសថា ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី Delta វាបានសាយ ភាយ និងឆ្លងទៅ៩២ប្រទេស ហើយនៅលើពិភព លោក ដែលក្នុងនោះរួមមាន កម្ពុជា ដែលថ្នាក់ដឹកនាំ កំពុងតែ ព្រួយ បារម្ភផងដែរ។
ដើម្បីទប់ស្កាត់ ការរាលដាលនិងការពារខ្លួនពីការឆ្លងវីរុសនេះ សូមបង្វែរអារម្មណ៍ បងប្អូន ងាកមកកាន់ក្រុម មនុស្សដែល ងាយឆ្លងខ្លាំង បំផុត បើយោងទៅតាមរបាយការណ៍ ដែលចុះផ្សាយដោយ The Time of india បានអោយដឹងថា ជំងឺមួយនេះងាយឆ្លងទៅកាន់មនុស្ស ៤ប្រភេទនេះរួម មាន មនុស្សអាយុចន្លោះពី ២០-៣០ ឆ្នាំ ជាក្រុមដែលអ្នកងាយ ឆ្លងខ្លាំងជាង គេបំផុត បន្ទាប់មក កូនក្មេង , ក្មេងជំទង់ និងក្រុមមនុស្សអាយុ ចន្លោះពី ៣០-៣៩ ឆ្នាំ ។
សូមរម្លឹកផងដែរថា របាយការណ៍ដដែល បានអោយដឹងថា ជំងឺកូវីដ១៩បំប្លែងថ្មី Delta ត្រូវបាន គេរកឃើញថា មានចំនួន១០ភាគរយ នៅទឹកដីសហរដ្ឋអាមេរិក ចំណែកឯនៅអង់គ្លេសវិញ គឺមាន ៦០ភាគរយឯណោះ ហើយនៅ មាន ប្រទេសជាច្រើនទៀត ដែលកំពុងឆ្លងនៅ ជំងឺបំប្លែងថ្មីនេះ គ្រាន់តែគេមិនទាន់ អាចសន្នដ្ឋាន បានពីភាគរយ នៃការឆ្លង នៅក្នុងប្រទេសនោះ ។
គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់ អង្គការសុខភាព ពិភពលោក បានអោយដឹងថា ដើម្បីកាត់ បន្ថយការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta ការចាក់វ៉ាក់សាំង អោយបាន ២ដូសគឺជា ជម្រើសទី១ និងការរក្សា គ.ម្លាត ការ ការពារខ្លួនដោយការ ពាក់ម៉ាស់ ក៏អាចជួយកាត់បន្ថយ ការឆ្លងវីរុស បំប្លែងថ្មីនេះដែរ ៕