បើយោងតាម ស្នងការនគរបាល រាជធានីភ្នំពេញ ឯកឧត្តម ស ថេត បានបញ្ជាក់ ជាមួយ អ្នកសារព័ត៌មានថា ការផាក ពិន័យកំហុសចរាចរណ៍ នៅលើដងផ្លូវ ក្នុងរាជធានីភ្នំពេញ នៅតែបន្ត អនុវត្តដដែល ដោយ ឯកឧត្តម បានបញ្ជាក់ថា ការផាក ពិន័យនេះក្នុងន័យ មួយឱ្យប្រជាពលរដ្ឋ ចូលរួម គោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់គ្នា។
ឯកឧត្តម ស ថេត បានបន្តថា ទាក់ទិនទៅនឹងការផាកពិន័យ នេះដែរ លោកបានណែនាំឲ្យមន្ត្រីអនុវត្តច្បាប់ រក្សាគ.ម្លាត និង មានឯកសណ្ឋាន ត្រឹមត្រូវ ពាក់ម៉ាស ដើម្បីការពារកូវីដ១៩ និងនៅឲ្យឆ្ងាយ ពីប្រជាពលរដ្ឋ ដែលរង ការ ផាក ពិ.ន័យនេះ។
គួរបញ្ជាក់ថា របាយការណរបស់ នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការ ររឹត បន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅ ដំណាច់ខែមិថុនា ឆ្នាំ ២០២១ ចំនួនគោលដៅ សរុប ១៥៣ គោលដៅមានយាន យន្តចូល គោលដៅចំនួន ៨.៧៩៦ គ្រឿង ម៉ូតូ ៥.៥៦៦ គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៧៥៤ គ្រឿង មានម៉ូតូ ចំនួន ៦២១ គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩. អន ក្រ . បក នៅទូទាំងប្រទេស ។
ដោយឡែក ក្នុងរយៈពេល ៣០ ថ្ងៃ ( ថ្ងៃ ទី ០១-៣០ ខែមិថុនា ) ការរឹតបន្ដឹងការ អនុវត្តច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក យានយន្តចូលគោល ដៅមាន ចំនួន ១៩១.៧៩៦ គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើស សរុប ចំនួន ២០.៥១០ គ្រឿង មាន ម៉ូតូចំនួន ១៥.៨៩៣ គ្រឿង ត្រូវបានផា ក ពិ ន័ យ តាមអនុក្រឹត្យលេខ ៣៩ អន ក្រ . បក នៅទូទាំងប្រទេស៕