ផ្សារអូឡាំពិក ដែលមានទីតាំ ងស្ថិតក្នុង សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ត្រូវបានរដ្ឋបាល រាជធានីសម្រេចផ្អាកដំណើរការ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើបុគ្គលិក-កម្មករ និងអាជីវករកាន់តែច្រើន ។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ភ្នំពេញបានឱ្យដឹងថា ប្រការ១- ត្រូវបានផ្អាកដំណើរការ ជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែល មានករណីវិជ្ជមានកើតឡើងថ្មីក្នុងចំណោម បុគ្គលិក-កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤(ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។
ប្រការ២-សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាក វិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គណៈកម្មការផ្សារអូឡាំពិក ត្រូវចូលរួម សហការជាមួយ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកបំ៖ពាល់ផ្សេងៗទៀត ព្រមទាំង ចូលរួមសហការអនុវត្តរាល់ វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
ប្រការ៣-ក្នុងអំឡុងពេលនៃការ អនុវត្តវិធានការផ្អាកដំណើរការជា បណ្តោះអាសន្ន ត្រូវបានហាមឃាត់រាល់ ការចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងមូលដ្ឋានមជ្ឈមណ្ឌល ពាណិជ្ជកម្មផ្សារអូឡាំពិក លើកលែងតែ ករណីចំបាច់ ដូចខាងក្រោម ៖
-ការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ នៅក្នុងទីតាំងកំណត់ដែលត្រូវ ផ្តល់ សំណាក ។
-ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ។-ការចេញ-ចូល និងការជួបជុំរបស់គណៈកម្មការផ្សារ អាជ្ញាធរមាន សមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់ លំដាប់ថ្នាក់ ក្នុងការបំពេញ ការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
-រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដែលត្រូវបានលើកលែងខាងលើនេ៖ ត្រូវអនុវត្តវិធាន ការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ ម៉ាស កាតព្វកិច្ចរក្សា គ.ម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ៤-ត្រូវបានប្រគល់ ភារកិច្ចជូន រដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យជាប្រចាំ ពាក់ព័ន្ធការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលផ្អាកដំណើរការជាបណ្តោះអាសន្ន ឱ្យមានប្រសិទ្ធភាព ប្រកបដោយ ការទទួលខុសត្រូវខ្ពស់។
ប្រការ៥-សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនព្រមសហការ ទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ឬ មិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការ ពិ ន័យ អន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី មួយលានរៀល ដល់ ដប់លានរៀល ដូចបានកំណត់ក្នុងចំណុចទី៤ និងទី៥ ប្រការ២
នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល។ ក្រៅពីការពិន័យអន្តរការណ៍ គណៈកម្មការផ្សារ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារ៖ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។
គណៈកម្មការផ្សារ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ.អតិថិជន និងអ្នកពាក់ ព័ន្ធទាំងឡាយណា ដែលមិន អនុវត្តតាមប្រការ២ និងប្រការ៣ នៃសេចក្តីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នតុលាការដើម្បីផ្តន្ទាទោស ដាក់ ពន្ធនាគារ និងទោសពិន័យ ជាប្រាក់ ស្របតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះ.ថ្នា.ក់.ធ្ង.ន់.ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ប្រការ៦-បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេ៖ ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសា រផ្ទុយនឹងសេចក្តីសម្រេចនេ៖ ត្រូវទុកជានិរាករណ៍។
ប្រការ៧-នាយករដ្ឋបាលសាលា រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេ បញ្ជាការកងរាជអាវុធហត្ថ
រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាល រាជធានីភ្នំពេញ
គណៈកម្មការផ្សារ អាជីវករ និងគ្រប់ភាគី ពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព
ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕