មន្ត្រីនគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ បាវិតម្នាក់ ឈ្មោះ នឿ សុជាតិ កើតថ្ងៃទី០៥/0៥/១៩៦១ មាន អត្តលេខ ០១៦១៤១ និងមានតូនាទីជា នាយផ្នែក ច្បាមចល័ត នៃប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិបាវិត បានចូលនិវត្តន៍រយៈពេល ៥ឆ្នាំមកហើយ តែមន្ត្រីនគរបាលរូបនេះ បន្តការងារ យកតួនាទី របស់ខ្លួនបំពេញ ការងារធម្មតា ។
នេះបើយោងតាម ប្រភពព័ត៌មាន ពីកងក.ម្លាំង សមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេស មន្ត្រីនគរបាល នៅក្នុងអង្គភាពប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិបាវិតតែម្តង ។ ករណីនេះ បានធ្វើឲ្យកង ក.ម្លាំងនៅ តាមខ្សែបន្ទាត់ព្រំដែន ជាពិសេស មន្ត្រីនគរបាល នៅក្នុងប៉ុស្តិ៍នគរបាល.អន្តោប្រវេសន៍.ច្រកទ្វារអន្តរជាតិ បាវិត កំពុងមាន ច.ម្ងល់ និងធ្វើការរិះគន់ យ៉ាងខ្លាំង ។
ប្រភពបាន បង្ហើបឲ្យដឹង ថា ឈ្មោះ នឿ សុជាតិ នគរបាលអ ន្តោប្រវេសន៍ ដែលមានតួរនាទីជានាយ ផ្នែកច្បាម ចល័ត បានបម្រើការងារនៅច្រកទ្វារ អន្តរជាតិបាវិតជា ច្រើន ឆ្នាំទាំងខ្លួន បានចូលនិវត្តន៍អស់រយៈពេល ៥ឆ្នាំ មិនព្រមចាក ចេញ ពីអង្គភាពនោះឡើយ ។
មិនតែប៉ុណ្ណោះមន្ត្រីនគរបាលរូបនេះ បានដើរធ្វើព្យុះភ្លៀង និងប.ង្កជ.ម្លោះជាមួយក.ម្លាំងនគរបាល.អន្តោប្រវេសន៍ និងមន្ត្រីបម្រើការងារនៅច្រកទ្វារអន្តរជាតិ.បាវិតដូចគ្នាជាញឹក ញាប់ ។ បញ្ហានេះ បានធ្វើឲ្យមន្ត្រីនគរបាល.អន្តោប្រវេសន៍មួយចំនួនមានការមិនពេញចិត្ត អាក់អន់ចិត្ត.ខឹង.ចំពោះមន្ត្រីនគរបាល.អន្តោប្រវេសន៍ដែល.ចូលនិវត្តន៍រូបនេះ ដោយសារមន្ត្រីនគរបាលរូបនេះបានធ្វើឲ្យបាត់ បង់តម្លៃកិត្តយសរបស់ក.ម្លាំងនគរបាលជាតិ.យ៉ាងធ្ង.ន់ធ្ងរ ។
ក្នុងនាមកងក.ម្លាំងអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិព្រំដែនបាវិត បានស្នើសុំដល់ឯកឧត្តម អគ្គអន្តោប្រវេសន៍ ជាពិសេសសម្តេច ក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងមានចំណាត់ការ លើមន្ត្រីនគរបាល ច្រកទ្វារអន្តរជាតិបាវិត ឈ្មោះ នឿ សុជាតិ មានតួនាទីជានាយ ផ្នែកច្បាមចល័តរូបនេះផង ដើម្បីទុកឱកាស ដល់មន្ត្រីជំនាន់ក្រោយបន្តវេន ។
ពាក់ព័ន្ធនឹង ករណីនេះ ប្រធានប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិបាវិត លោក ម៉ម យ៉យ បានប្រាប់ភ្នាក់ងារ សារព័ត៌មាន GNtimes តាមទូរស័ព្ទថា លោកមិនបាន ដឹងរឿងនេះ ដោយសារលោក មិនទាន់ទទួលបាន លិខិតស្នាមនៅឡើយ ។ លោកថា បើសិនមិនមាន លិខិតស្នាមរដ្ឋបាល លោកមិនអាច អនុវត្តបានទេ ៕