ប្រិយមិត្ត និងមហាជ បាន ទទួលជ្រាបរួច ហើយ ទាក់ទងរឿងដ៏ភ្ញាក់ ផ្អើលថ្មីមួយ គឺគ្រូអនឡាញ រហស្សនាម «គ្រូមហាជ័យ» ត្រូវបានតែងតាំង ជាទីប្រឹក្សាផ្ទាល់ ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេច ព្រះមហាសង្ឃរាជគណៈ ធម្មយុត្តិកនិកាយ នៃព្រះរាជាណា ចក្រកម្ពុជា និងក៏ត្រូវបា នផ្តល់គោរម្យងារ ជាបុណ្យមីត្រៃលោកនាថមហា ឧបាសកពុទ្ធសាសនូ បត្ថម្ភក៍ នៃព្រះរាជាណាចក្រកម្ពុជា។
តែដោយ ឡែក អ្វីដែលគួរឲ្យចាប់ អារម្មណ៍នោះ គឺទន្ទឹមនឹងថ្ងៃតែងតាំង គ្រូមហាជ័យរូបនេះផង ដែរ គេក៏បាន ឃើញអ្នកលក់អនឡាញ ដ៏ល្បី ឈ្មោះម្នាក់ទៀតគឺ ម៉ែរួយ ក៏លេចមុខ ត្រូវបានព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់នាងខ្ញុំជាទីប្រឹក្សាផ្ទាល់ និងមានគោរម្យងារ ជានារីរិទ្ធិទេវីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ពិតណាស់ គឺក្រោយឃើញ សម៉ីខ្លួនអ្នកទាំងពីរ បានបង្ហោះពីការតែង តាំង នេះឡើង ក៏ស្រាប់តែមហាជន យ៉ាងច្រើន បានសម្តែងការ មិនពេញចិត្ត សោះឡើយ ដោយក្នុងនោះអ្នក ខ្លះរហូតនិយាយទាំងហួស ចិត្តបែបនេះថា៖ «អាត្មា អញ! ដេកគិត ដើរគិត អង្គុយ គិត ជុះគិតនៅតែ មិនយល់ អាម៉េចបាន គណសង្ឃធម្មយុត្តិមួយ ទាំងមូល រកព្រះសង្ឃ ធ្វើទីប្រឹក្សា មិនបាន បែរជា យកអ្នកលក់ ឡេ និងគ្រូមហាជោគនេះមកធ្វើទីប្រឹក្សាវិញ?
គិតទៅសម្បត្តិត្រឹមអ្នកលក់ ឡេអនឡាញ និងទស្សទាយ ជោកជាំ ក៏អាចក្លាយ ជាទីប្រឹក្សាស្តេច សង្ឃស្រុកខ្មែរ បាន រឿងអីដែលធម៌ព្រះពុទ្ធ មិនរលាយ»។
តែទោះយ៉ាងណា ក្រោយពីបានឃើញ មនុស្សមួយចំនួនធំ នាំគ្នារិះគន់ជា ហូរហែបែបនេះ ស្រាប់ តែពេលនេះ ម៉ែរួយ បានចេញមកឆ្លើយតប ដោយបានបង្ហោះសារ យ៉ាងខ្លីខ្លឹមបែបនេះថា៖ «ពៀររម្ងាប់ ដោយការមិនចង ពៀរ ចង់មានចង់ បានត្រូវប្រឹងរកសុី អត់មានលុយធ្លាក់ មកពីលើមេឃទេ»៕