ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ទាំងអស់ឱ្យបាន ជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគ ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញ ករណីឆ្លង វីរុសកូវីដ-១៩ ដែល បំប្លែងថ្មីប្រភេទ B 1,617-2 (Delta) ចំនួន ១២នាក់ និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ចំនួន១១ នាក់ ដែលជា អ្នកដំណើរវិលត្រឡប់ មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ មានដូចតទៅ ៖
ជាមួយគ្នានោះដែរ ក៏បានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B, 1. 617-2 (Delta) ចំនួន ១នាក់ ដែល ជាបុគ្គលិកសុខាភិបាល នៃខេត្ត ឧត្តរមានជ័យ។
យោងតាមលទ្ធផល ខាងលើ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹក ហើយ រំលឹកទៀត និងសូមអំពាវនាវ ដោយទទូចដ ល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើង ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្ត ប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួន ឲ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរ ទម្លាប់ រស់នៅរប ស់ខ្លួនឲ្យស្របតាម ពាក្យស្លោកដែលថា៖
– រៀនរស់នៅធម្មតា ជាមួយវីរុសកូវីដ-១៩ តាមបែប គន្លងថ្មី ក្នុងបរិបទ ប្រ.យុទ្ធនឹងជំងឺកូវីដ-១៩– សំដៅ បង្ការ គ្រប់គ្រង និងកាត់ ផ្តាច់នូវ ខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេស ពពួក ប្រ ភេទ បំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុង ព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។
សូមបន្តការអនុវត្តឱ្យបាន ខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ ដូច សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីការពង្រឹងការអនុវត្តន៍ វិធានការការពារ ការចម្លង វីរុសកូវីដ-១៩ (រួមទាំងពពួក បំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជា ចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងម៉ត់ចត់ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
រីឯបុគ្គលដែលតម្រូវឱ្យធ្វើ ចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរព ទៅតាមការ ណែនាំរបស់ គណៈ កម្មការគ្រប់គ្រងនៅ ទីតាំងនោះ ដើម្បីទប់ស្កាត់ការ ចម្លងបន្តគ្នានៅក្នុង សហគមន៍ក្នុងទ្រង់ទ្រាយធំ។ ជា បន្ថែមសូមកុំ ទៅកាន់ទីតាំង ៣ “ជ” (កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត)
គឺជាទីតាំង ដែលមាន ហា និភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទាន បាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ ពាក្យ ឬពិធីបុណ្យទានអ្វី មួយ និងកាត់បន្ថយការ ធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមាន ភារកិច្ចចាំបាច់ត្រូវ ចេញក្រៅ។ សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅពេលដែលដល់ វេន សូមចូលរួមចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ឱ្យ បានគ្រប់ៗគ្នា។
ទន្ទឹមនឹងនោះដែរក្រសួង សុខាភិបាលសង្កេត ឃើញថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើ យុវវ័យ ដែល ក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្រ្ត។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវ គោលការណ៍ណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ លើ៣ការពារ ៣កុំ និងកុំទៅកាន់ ទីតាំង ៣ “ជ”
ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារ សមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្ដាយ ជីដូនជីតា ឬអ្នកមានជំងឺប្រចាំកា យនៅក្នុងគ្រួសារដែលជាបុគ្គលងាយ រងគ្រោះ និងប្រឈម ខ្ពស់ចំពោះភាព ធ្ង.ន់ធ្ងរ.នៃជំងឺ ឬ ឈានទៅដល់ការស្លា.ប់បើមានការ ឆ្លងនូវ វីរុសកូវីដ-១៩នេះ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់ សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រ ហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួង សុខាភិបាល ដែលគេហទំព័រនេះ មានសម្ភារអប់រំសុខភាព ដែលអាចទាញ យកមក មើល និងប្រើប្រាស់បាន។សំរាប់ព័ត៌មាន បន្ថែមសូមទាក់ ទូរស័ព្ទទាន់ក្រសួងសុខាភិបាល៕