លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលា ខេត្តកណ្តាល បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៣កក្កដានេះថាក្រុមការងារ បានយកសំណាកអ្នក ពាក់ព័ន្ធទៅធ្វើតេស្តរកជំងឺ កូវីដ១៩ ហើយជាលទ្ធផល រកឃើញ វិជ្ជមានសរុប ១៦នាក់ ក្នុងនោះមាន មន្ត្រីសាលាខេត្តចំនួន ១១នាក់ផងដែរ។
លោក បានបន្តថា លោកក៏មិនទាន់ដឹងថា តើមន្ត្រីសាលា ខេត្តទាំងនោះឆ្លង ជំងឺកូវីដ១៩មក ពីប្រភពណា ឱ្យពិតប្រាកដនោះដែរដោយ គ្រាន់តែជាការ សន្និដ្ឋានថា មន្ត្រីយើងធ្វើការជា មួយមូលដ្ឋាន នេះអាចជាមូល ហេតុប្រភពឆ្លង។យ៉ាងណា ក៏ដោយ លោក បានបន្ថែម ថាបច្ចុប្បន្ននេះ ស្ថានភាពសុខភាព របស់ពួកគាត់ នៅពេលនេះ គឺមានលក្ខណៈ ល្អប្រសើរជា ធម្មតាទេ។
កាលពីរសៀលថ្ងៃទី ០២ខែកក្កដាឆ្នាំ២០២១ លោក គ្រុយ ម៉ាឡែន បានចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្ត មន្ត្រីរាជការដែលកំពុងធ្វើ ចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក មជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។
នាយករដ្ឋបាលសាលាខេត្ត បានធ្វើការណែនាំ ដល់បងប្អូនមន្ត្រីរាជការ ដែលកំពុងធ្វើចត្តាឡីស័ក ឲ្យបន្តយកចិត្តទុក ដាក់ឲ្យបានខ្ពស់ក្នុងខណ:ពេលកំ ពុងអនុវត្តធ្វើចត្តាឡីស័ក ដោយត្រូវប្រកាន់ ខ្ជាប់នូវការពាក់ម៉ាស ជាប្រចាំ ការលាងដៃ ដោយសាប៊ូ សំអាតដៃជាមួយអាល់កុល ឬជែល និងការរក្សាគម្លាតជាប្រចាំ និងបាននាំយកសម្ភារៈ មួយចំនួនចែក ប្រគល់ជូនពរ បងប្អូនទាំងអស់គ្នា និងបានជូនពរ ឲ្យមានសុខភាពល្អ ជៀសផុតពីការ ឆ្លងជំងឺកូរីដ-១៩គ្រប់ៗគ្នា។
បន្ទាប់ពីមាន មន្ត្រីសាលាខេត្ត កណ្តាលមានឆ្លង ជំងឺកូវីដ១៩រដ្ឋបាល ខេត្តកណ្ដាល បានប្រកាសផ្អាក ដំណើរការជាបណ្ដោះអាសន្នអង្គភាព ច្រកចេញចូលតែមួយ ខេត្តកណ្តាល ក្នុងការផ្ដល់ សេវាគ្រប់ប្រ ភេទ ជូនដល់ ប្រជាពលរដ្ឋ គិត ចាប់ពីថ្ងៃជូនដំណឹងនេះត ទៅរហូតដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។
បើតាមរដ្ឋបាល ខេត្តកណ្ដាល បានបញ្ជាក់ថា ការផ្អាកដំណើរការ ជាបណ្ដោះអាសន្នអង្គភាព ច្រកចេញចូល តែមួយនេះដោយសាររដ្ឋបាល ខេត្តត្រូវត្រួត ពិនិត្យតាមដាននិង អនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ដែលអាចប្រឈមនឹងហា.និ.ភ័.យ ដល់ប្រជាពលរដ្ឋ.ដែលអញ្ជើញ.មកទទួលសេវា៕