បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបា លកម្ពុជា នៅរសៀល ថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៩៤៨នាក់ ខណៈឣ្នកជាសះ ស្បើយ ចំនួន ៦១៥នាក់ និងករណីស្លា.ប់ ៣៦នាក់។
សូមជម្រាបថា នៅក្នុង សេចក្ដីជូន ដំណឹង.របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ រកឃើញ.អ្នកឆ្លងថ្មី ៩៤៨នាក់ទៀត ជាសះ.ស្បើយ ៦១៥នាក់ និងស្លា.ប់ ៣៦នាក់៖
– ករណីឆ្លងសហគមន៍ ៩០៤នាក់– អ្នកដំណើរពីបរទេស ៤៤នាក់ គិតត្រឹមព្រឹក ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 53,298 នាក់– អ្នកជាសះស្បើយ= 46,123 នាក់– អ្នកស្លា.ប់= 696 នាក់
កំណត់សម្គាល់៖ក្រសួង សុខាភិបាល បានផ្ញើ លទ្ធផល និងទម្រង់ ស្នើ សុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យ ព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិត ស្រាល តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួង សុខាភិបាល បន្តជូនដំណឹង ដល់សាធារណ ជន អំពីការ វិវត្តន៍ នៃបញ្ហា សុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មាន សម្ភារៈអប់រំ សុខភាពដែល អាចទាញ យកមក ប្រើប្រាស់បាន។
សម្រាប់ ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ ហេតុការណ៍ ក្រសួង សុខា ភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនង មកក្រសួង សុខា ភិបាល តាមទូរ សព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕