លោកតាចំណាស់វ័យ៧៣ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញ មានវិជ្ជមានកូវីដ១៩ បន្ទាប់ពីរូបលោក ត្រូវបាន ក្រុមកូនៗនាំទៅព្យាបាលជម្ងឺព្រោះឈឺ មករ៉ាប់ សិបឆ្នាំហើយ ក្រោយមក អាការៈសុខភាព កាន់តែធ្ង.ន់ធ្ងរ.ឡើងៗ។
ករណីពិនិត្យឃើញ មានវិជ្ជមានកូវីដ១៩នេះ កើតឡើងព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ដោយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ជោរៃ ដែលមាន ទីតាំងស្ថិតតាម បណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។លោកតាចំណាស់ខាងលើមានឈ្មោះ លួង យឹម ភេទប្រុស អាយុ៧៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ក្រុមទី៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន លោកតារស់នៅជាមួយកូនៗ បង្កើតប្រុសស្រីចំនួន ៦នាក់ ដែលក្នុងនោះអ្នកទាំង៦ ក៏មានកូនចៅ ជាច្រើនផងដែរ ហើយពួកគេ សុទ្ធតែរស់នៅ ជុំគ្នាទាំងអស់ ដោយស្ត្រីជាប្រពន្ធលោកតា បានស្លា.ប់ជាច្រើនឆ្នាំកន្លងទៅដែរ ។
យោងតាមប្រភពព័ត៌មាន ពីលោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់ រងទី១ នៃសង្កាត់ស្ទឹងមានជ័យ ទី២ បានប្រាប់ កោះសន្តិភាពអោយដឹងថា ៖ នៅមុនពេលពិនិត្យឃើញ មានវិជ្ជមានកូវីដ១៩ ដំបូង ឡើយ កូនៗរបស់លោកតា ខាងលើបាននាំ រូបគាត់ទៅកាន់មន្ទីរពេទ្យជោរៃ ដើម្បីពិនិត្យព្យាបាល ជម្ងឺព្រោះគាត់មានជម្ងឺប្រចាំ កាយឈឺរុំា រៃជាច្រើនឆ្នាំហើយ ហើយមួយរ យៈក្រោយនេះអាការៈសុខភាពចេះ តែធ្វើទុកខ្លាំង ។
នៅពេលដែលយកទៅ ដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបាន សុំធ្វើតេស្តសំណាក រកមេរោគកូវីដ១៩ ជាមុន សិន មុនឈា នដល់ការពិនិត្យព្យាបាល អាកា.រះជម្ងឺ ។ ក្រោយឆ្លងកាត់ការតេស្តរួចមក លទ្ធផលសំណាកបញ្ចាក់ថា រូបគាត់មានវិជ្ជមាន កូវីដ១៩ ។
លោកចៅសង្កាត់រង បានបន្តថា ៖ ក្រោយពិនិត្យឃើញ ហើយនោះ ក្រុមគ្រូពេទ្យបាន តម្រូវអោយ សម្រាកនៅទីនោះ ២ថ្ងៃសិន ប៉ុន្តែកូនៗរបស់លោកតា ខាងលើបាន សុំក្រុមគ្រូពេទ្យនាំ ឪពុកចាក ចេញភ្លាមៗ ដើម្បីយកទៅ កាន់ពេទ្យរដ្ឋវិញ ដោយខ្លួនឯងព្រោះអាការៈសុខភាពរបស់ឪពុកកាន់តែធ្ង.ន់.ធ្ងរហើយ ប្រសិនបើ អោយទុកនៅរហូតដល់ ២ថ្ងៃ ក្រែងមានផល លំបាកធ្ង.ន់.ធ្ងរជាងហ្នឹងក៏ថាបាន។
បន្ទាប់ពីនាំឪពុកចាកចេញ ពីមន្ទីរពេទ្យជោរៃហើយនោះ កូនៗលោកតា បាននាំលោកតា ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីព្យាបាល ប៉ុន្តែត្រូវបាន ក្រុមគ្រូពេទ្យនៅទីនោះ មិនទទួលឡើយ បន្ទាប់ពីដឹងថា មានវិជ្ជមាន កូវីដ១៩ ។
ក្រោយមន្ទីរពេទ្យរុស្ស៊ី មិនទទួលមក ក្រុមកូនៗ បាននាំឪពុកទៅ កាន់លំនៅឋានវិញ នឹងបានព្យាយាមទាក់ទង ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍យក ឪពុកខ្លួនទៅស.ង្គ្រោះ.ព្យាបាល ។
លោកសេង ស៊ីវ៉ាន់ថា បានបញ្ជាក់ថា បន្ទាប់ពីទទួលបាន ព័ត៌មានអំពីករណីខាង លើរួចមក លោកបានជួយទំនាក់ទំនង ទៅកាន់ក្រុមគ្រូពេទ្យ បង្អែកច្បារអំពៅ អោយយក រថយន្តទៅទទួលយក លោកតាខាងលើ ដល់លំនៅឋាន ដើម្បីយក ទៅព្យាបាលផងដែរ ។
បន្ទាប់ពីបានយក លោកតាទៅព្យាបាល ហើយនោះ ទីតាំងលំនៅឋាន ខាងលើ គឺត្រូវឃ្លុំប៉េជា បណ្តោះអាសន្ន ហើយ សមាជិកនៅក្នុងរង្វង់គ្រួសារ ទាំងអស់ គឺត្រូវអោយ នាំគ្នាទៅធ្វើសំណាក នៅព្រះវិហារយ៉េស៊ូ ដែលស្ថិតនៅតាម បណ្តោយផ្លូវវេង ស្រេង ទល់មុខទីបញ្ជាការ ដ្ឋានកងរាជអា.វុ.ធ.ហត្ថរាជធានីភ្នំពេញ ស្ថិតក្នុង.សង្កាត់ស្ទឹង.មានជ័យទី៣ ខណ្ឌមានជ័យ អោយបាន.គ្រប់ៗគ្នា ដើម្បីអាចដឹងថា.ច្បាស់ថា មាននណារទៀត.ដែលបានកើត.ជម្ងឺនេះ ។
សូមបញ្ជាក់ថា អ្វីជាការកត់ សម្គាល់នោះ គឺលោកតាចំណាស់ដែល មានជម្ងឺប្រចាំកាយរុំារៃខាងលើ បានឈឺដើរ ទៅណាទៅណីមិនរួច អស់រយះពេល ជាច្រើនឆ្នាំកន្លងទៅហើយ លុះចុងក្រោយដល់ ពេលកូនៗដឹក យកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជម្ងឺ បែរជាពិនិត្យឃើញ មានវិជ្ជមានកូវីដ ១៩ទៅវិញ ។
ជុំវិញករណីនេះ អាជ្ញាធរ សង្កាត់សន្និដ្ឋានថា លោកតា ត្រូវឆ្លងពីសមាជិក ក្នុងគ្រួសាររបស់ខ្លួន ប៉ុន្តែមិនទាន់ដឹងថា នណារម្នាក់ឡើយ ខណះដែលពួកគេអាច កើតមានជម្ងឺនេះ ដោយមិនបាន ដឹងខ្លួន ព្រោះពុំមាន ចេញនូវអាការះ ជម្ងឺកូវីដ១៩ ។
យ៉ាងណាមិញ ត្រូវរងចាំការ ទទួលយកសំណាក ជាមុនសិន ទើបដឹងប្រាកដថា នណារកើតជម្ងឺកូវីដ អោយប្រាកដនោះ ដើម្បីងាយដល់ក្រុមគ្រូពេទ្យយកទៅ ធ្វើការព្យាបាល ជៀសវៀងការកើត មានដោយមិនដឹងខ្លួន ហើយបាន បន្តចម្លងពីគ្នាទៅគ្នាជាបន្តបន្ទាប់ទៅពេល ខាងមុខបន្តទៀត ៕