ក្រសួងសុខា ភិបាលថៃ បានប្រកាស នៅថ្ងៃសៅរ៍នេះថា ប្រទេសថៃ បានកត់ត្រាការ ស្លា.ប់.ពីជំងឺកូវីដ ១៩ ចំនួន ៤១ នាក់បន្ថែមទៀត និង ឆ្លងថ្មី ៦,២៣០ ករណី ។
ក្នុងចំណោមករណី ឆ្លងសរុប ដែលត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះមាន ៥.៩៣៦ ករណីគឺជា ប្រជាជនទូទៅ និង ២៩៤ ករណីទៀត គឺជាការ ឆ្លងក្នុង ពន្ធនាគារ ។
ទន្ទឹមនោះ ចាប់តាំង ពីជំងឺកូវីដ ១៩ បានផ្ទុះឡើងកាលពី ដើមឆ្នាំមុនមក ប្រទេសថៃកត់ត្រា ករណីឆ្លងសរុប ២៧៧,១៥១ ករណី ។ចំណែកការស្លា.ប់ សរុបដោយសារ ជំងឺកូវីដ ១៩ នៅទូទាំងប្រទេសថៃ ចាប់តាំង ពីផ្ទុះឡើងកាលពី ដើមឆ្នាំមុនមក បាន កើនឡើងដល់ ២,១៨២ នាក់ ៕