បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃចន្ទទី ០៥ ខែកក្កដា ឆ្នាំ២០២១ នេះ បាន បញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៨៩៦នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៦៤៦នាក់ និង ករណីស្លា.ប់ ២៨នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូន ដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៨៩៦ នាក់ទៀត ជាសះស្បើយ ៦៤៦នាក់ និងស្លា.ប់ ២៨នាក់៖
– ករណីឆ្លង សហគមន៍ ៦៨៦នាក់– អ្នកដំណើរពីបរទេស ២១០នាក់គិតត្រឹមព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លង សរុប= 55,187 នាក់– អ្នកជា សះស្បើយ= 47,386 នាក់– អ្នក ស្លា.ប់= 748 នាក់
កំណត់សម្គាល់៖ ក្រសួងសុខាភិបាលបាន ផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺ កូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំ សុខភាពដែលអាច ទា ញ យក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក ទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕