ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាត ឲ្យម្ចាស់តោជាជនជាតិចិន យកតោ ដែលខ្លួនចិញ្ចឹម ជាច្រើនឆ្នាំដែលអាជ្ញាធរ ដកហូតត្រឡប់ យកទៅថែទាំវិញ តែតម្រូវឲ្យម្ចាស់ ធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅ ជិតខាង។
ក្នុងពេលអាជ្ញាធរ អនុវត្តការរឹបអូស សត្វតោ តាមមន្រ្តីឲ្យដឹងថា បើបុរសជនជាតិចិន ដែលយកប្រភេទ សត្វព្រៃទៅ ចិញ្ចឹមដោយខុសច្បាប់ គ្មាន ការអនុញ្ញាតិ អាចប្រឈម នឹងការពិ ន័ យអន្តរការណ៍ជាប្រាក់ ប្រមាណ ៣ ម៉ឺនដុល្លារ។
យ៉ាងណាបន្ទាប់ពីការ សម្រេចដោយប្រគល់ សត្វតោទៅម្ចាស់ដើម មើលថែវិញនោះ ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាក់ បន្ថែមទៀតថា បើសិនម្ចាស់ សត្វតោនេះរងការ ផាកពិន័ យ ជាលុយកាក់ អាជ្ញាធរត្រូវតែ សងត្រឡប់ ទៅវិញ។
កាលពីល្ងាច មិញនេះ ក្រោយបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម ប្រមុខរដ្ឋាភិបាល បានសម្រេច អនុញ្ញាតឱ្យម្ចាស់សត្វតោជាជនជាតិចិន យកសត្វតោ ចិញ្ចឹមរបស់ខ្លួន ទៅថែទាំវិញ ក្នុងលក្ខណ្ឌ ម្ចាស់ត្រូវធ្វើទ្រុង ឱ្យបានត្រឹមត្រូវ ដើម្បី ធានាសុវត្ថិភាពទាំង មនុស្សក្នុងផ្ទះ និងអ្នករស់ នៅជិតខាង និងក៍ត្រូវគិត ដល់សុខភាព របស់សត្វនេះ ផងដែរ។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ការ សម្រេចនេះថា ជាករណីយពិសេស ដោយសារម្ចាស់ ជនជាតិចិននេះ បានចិញ្ចឹមតោនេះ តាំងពីតូច រហូតដល់ធំ ប្រៀបដូច ជាសមាជិកគ្រួសារ ទៅហើយ ទើបអនុញ្ញាតិ ឲ្យយកទៅ ចិញ្ចឹមវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១ អាជ្ញាធរបាន សហការជាមួយអង្គការ Wildlife Alliance បានរឹប អូសសត្វតោចិញ្ចឹមមួយក្បាល នៅក្នុង ផ្ទះវីឡាមួយកន្លែង ស្ថិតនៅ ផ្ទះលេខ ២២ ផ្លូវ ៣០៦ ភូមិ ៧ សង្កាត់ បឹងកេងកង ១ រាជធានីភ្នំពេញ។
សត្វតោនោះ ជាសត្វតោឈ្មោល មានអាយុ ១៨ ខែ និងទម្ងន់ ៧០ គីឡូក្រាម ហើយក្រោយការ ដកហូត ក្រុមជួយស.ង្គ្រោះ.បានបញ្ជូនសត្វតោនេះ ទៅ កាន់មជ្ឍមណ្ឌលស.ង្គ្រោះ.សត្វព្រៃភ្នំតាម៉ៅ។ក្រោយសេចក្តីសម្រេចរបស់ ប្រមុខរដ្ឋាភិបាល ម្ចាស់ តោជាជនជាតិចិន ក៏ថ្លែងអំណរគុណ ដល់ប្រមុខរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ចំពោះបញ្ហានេះ៕