នេះជារឿងដ៏ភ្ញាក់ផ្អើល ខណៈដែលអ្នកដឹក អុីវ៉ាន់អនឡាញម្នាក់ ព្រោះតែមានការ ហួសចិត្តខ្លាំងពេក បានសម្រេច បង្ហោះសារផ្តាំផ្ញើទៅ ដល់អតិថិជនដទៃទៀត កុំអាង មានលុយ ធ្វើប្ញកប្រៀបដូចខ្លួន ជាស្តេចនោះ បន្ទាប់ពីអតិថិជន ជាអ្នកជំងឺកូវីដម្នាក់ បានឲ្យខ្លួនយក កាហ្វេកុម្ម៉ង់១កែវ ចូលដល់ក្នុងអគារ ធ្វើចត្តាឡីស័ក ខណៈទុកម៉ូតូចោល នៅរបងមាត់ផ្លូវ ហើយត្រូវតម្រង់ជួរចូល យកទៅឲ្យដល់ កន្លែងទាំង មេឃក្តៅហែង។
នេះបើយោង តាមគណនីហ្វេសប៊ុកឈ្មោះ Mrr Yaa ដែលជាអ្នកដឹកអុីវ៉ាន់ អនឡា បានបង្ហោះរឿងនេះ ឲ្យបងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម បានដឹងឮ ដោយបានរៀបរាប់ ឲ្យដឹងថា៖ «អតិថិជនជាស្ដេច? ជួបហើយលោកអើយ ខ្លួនជាប់ធ្វើចត្តាលីស័ក្តទេ តែពិនកម្មង់ម្ល៉េះលោក កាហ្វេមួយកែវពីសន្ធរម៉ុកដល់ព្រីមមៀរសែនសុខអូ
ឆ្ងាយមិនសំខាន់ សំខាន់បើថាអាកន្លែងនឹងយកអីវ៉ាន់ចេញចូលស្រួលមិនថាទេ ម៉្នាយហ៊ើយ… ត្រូវទុកម៉ូតូចោល នៅមុខរបងមុខផ្លូវថ្នល់ ហើយត្រូវឈរ តម្រង់ជួរ ១០ , ២០ នាក់ ចាំកត់ឈ្មោះ ហើយត្រូវដើរ យកទៅប្រគេន ជូនគាត់ ដល់ក្នុងទៀត មើលមេឃផង លោក 37° គួរយល់ហើយ»។
ក្រោយពីបានឃើញគណនី ខាងលើ បានលើកឡើងពីអារម្មណ៍លំបាក និងក៏ដូចជិនប្ញក អ្នកកុម្ម៉ង់ទិញយ៉ាងដូច្នេះ ក៏មាន បងប្អូនអ្នកលេង បណ្តាញសង្គមជា ច្រើន បានចូលខមិន ព្រោងព្រាត ដែលក្នុងនោះអ្នកដឹកដូចគ្នា ផងដែរ ក៏បានចែក រំលែកឲ្យដឹងថា «ថ្ងៃមុនដឹក ទៅកំបូល ប្រាប់ថា នៅផ្ទះ ពេលដឹកដល់ថានៅកន្លែងស៊ីមីហិល បកទៅបកមក សេវា២$របស់គាត់ស៊ីមិនឆ្ងាញ់ទេ»។
រីឯអ្នកខ្លះទៀត ដល់ថ្នាក់និយាយ បែបនេះថា «មួយកែវ ១០០ដុល្លារ ក៏មិនយកឲ្យដែរ ព្រោះបេីឆ្លង ហេីយព្យាបាល ជាដូចគេវាមិនអីទេ បេីមេីលមិនជាចេត រយខានបានឃេីញ ពិភពលោកហើយ»។
តែទោះយ៉ាងណា ក៏មានអ្នករិះគន់ទៅវិញថា «ដឹងថាវាមិនគួរ ដឹងថាអ្នកដឹកខឹង គឺមិនខុសឡើយ តែសួរថាមាន ចិត្តបុណ្យខ្លះទេ? បុណ្យមិនចាំបាច់ទៅ ធ្វើដល់វត្តជាមួយព្រះសង្ឃឡើយ បុណ្យអាចធ្វើបាន គ្រប់ទីកន្លែង គ្រប់មនុស្សនិងសត្វ។ សួរថាបើគាត់ជាអ្នកជំងឺហើយ គាត់ឃ្លានគាត់ចង់ ឆ្ងាញ់ គាត់ពិបាកគ្រប់សព្វ គ្រាន់តែកាហ្វេមួយកែវ និងការលះបង់បន្តិចបន្តួច ខឹងថាស្តីបន្ទោសគេដល់ថ្នាក់ បង្ហោះជាសាធារណៈបែបនេះ?
បើគ្មានការរើសអើង ក៏គ្មានកើតចិត្តខឹង មកបង្ហោះបែបនេះដែរ (សាកស្រមៃថារូបថតមួយសន្លឹកដែលគាត់បង្ហោះនេះប្តូរ Caption ទៅសរសេរថានេះជាទឹកចិត្តអ្នកដឹក ខំលះបង់ជួយអ្នកកំពុងជួបទុក្ខ មិនដឹងមានគេ សរសើរច្រើនប៉ុនណាទេ តែមើលទៅគាត់ចង់បាន អ្នកខំមិនជួយខឹងគាត់ច្រើនជាងការសរសើរ,
បើអ្នកជាអ្នកនៅក្នុងនោះទើបអ្នកយល់ដែរ ពេទ្យអនុញ្ញាតឲ្យកុម្មង់បាន ហើយបើមានអ្នកទ្រាំបាន មិនមែនគេ ទៅចង់កុម្ម៉ង់ឲ្យគេបង្ហោះតេសដៀលតាម Facebook ចឹងទេ ហើយបើហាងណា ដែលរើសអើងអ្នកកំ ពុងនៅព្យាបាល ក៏ត្រូវប្រយ័ត្នច្បាប់ផងដែរ គេប្រកាសក្តែងៗថា មិនឲ្យរើសអើងអ្នកជំងឺឡើយ»។
ដោយឡែក នៅពេលសួរថា តើអាច Cancel វិញបានទេ អតិថិជនបែបនេះ អ្នកដឹកខាងលើក៏បាន ប្រាប់ឲ្យដឹងថា៖ «សូមបញ្ជាក់:: ក្រុមហ៊ុនគេទម្លាក់ បុងមកត្រូវតែទទួល ត្រូវតែដឹក..អត់ accept អត់កើត..ហើយខ្ញុំក៏អត់បាន ទៅថាជេស្ដីគាត់ ដែរ ហុចអីវ៉ាន់ហើយយកលុយចេញមកវិញ ព្រោះប្រញាប់ដឹកឲ្យអ្នកផ្សេងទៀត..
បើអ្នកពូកែថាពូកែយាយ នឹងជាពួកខ្ញុំបានយល់.. គេយកតែចិត្តភ្ញៀវទេ ធ្វើម៉េចឲ្យមានអតិថិជន ច្រើន គេមិនខ្វល់ពីពួកខ្ញុំដែលដឹកហាលក្ដៅ ហាលភ្លៀងឈឺថ្កាត់អីទេ សំខាន់ឲ្យទាន់ចិត្តភ្ញៀវ ហើយមួយទៀតខ្ញុំក៏ អត់បានផុសដាក់រូបគាត់ ដាក់ឈ្មោះគាត់ ដាក់លេខ ទូរស័ព្ទគាត់ ដែរអីដែរ ខ្ញុំគ្រាន់តែផុសចោល រំសាយ កំ ហឹ ងទេ»៕