នៅព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ នេះ ព្រះសង្ឈ និងកូន សិស្សចំនួន ៤១អង្គ/នាក់ នៅវត្តមហាមន្ត្រី បានរក ឃើញឆ្លងជំងឺកូវីដ។
ព្រះសង្ឃព្រះនាម ជេម សីណាន បានឱ្យដឹងថា មានព្រះសង្ឈ និងកូនសិស្សចំនួន ៤១អង្គ/នាក់ ត្រូវក្រុមគ្រូពេទ្យ យក សំណាក លទ្ធផលវិជ្ជមានជំងឺ កូវីដ-១៩។ ចំណែក ព្រះសង្ឃ និងកូនសិស្សដែ អវិជ្ជមានមេរោគកូវីដ-១៩ គឺតម្រូវឱ្យធ្វើ ចត្តាឡីស័ក ក្នុងកុដិ ដោយមិន អនុញ្ញាតឱ្យដើររ ហេតរហូត ក្នុងបរិវេនវត្តឡើយ។
ព្រះអង្គបន្តថា ក្នុងវត្តមហាមន្ត្រី ទាំងមូល មានព្រះសង្ឃ តាអាចារ្យ ដូនជី រួមទាំង សិស្សស្នាក់នៅក្នុងវត្ត មានប្រមាណជិត៤០០អង្គ/នាក់។ ចំណែក វត្តត្រូវបានបិទខ្ទប់រយ:ពេល ១៤ថ្ងៃ តែព្រះសង្ឃ ពុំដាច់ ចង្ហាន់ទេ ដោយសារថា មានពុទ្ធបរិស័ទ បានយកចង្ហាន់ មកប្រគេន ព្រះសង្ឃ ត្រឹមខ្លោងទ្វារវត្ត ដោយមាន ព្រះសង្ឃចាំ ទទួលនៅទីនោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លង កូវីដ១៩ថ្មីចំនួន ៨៩៦ នាក់ ខណៈអ្នកជំងឺចំនួន ៦៤៦នាក់ជា សះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៥៥,១៨៧នាក់ ក្នុងនោះអ្នក ជាសះស្បើយសរុបចំនួន ៤៧,៣៨៦នាក់ និងស្លា.ប់.សរុបចំនួន ៧៤៨នាក់៕