ក្រោយមានកា ររិះគន់លើ បណ្តាញសង្គម Facebook រួចមក , ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការ នគរបាលខេត្តកំពង់ស្ពឺ បានចេញ មកបំភ្លឺ ថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩៖៥នាទីព្រឹក មានរថយន្តមួយ គ្រឿងម៉ាក NISSAN ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BF-7993 ដែលបើកបរ ដោយឈ្មោះ សៅ ប៉ិច ពន្លឺ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកបរ ពីទិសខាងលិច ទៅទិស ខាងកើត ។
មកដល់ចំណុច ភ្លើងស្តុបមន្ទីរសាធារណ ការខេត្តកំពង់ស្ពឺ រថយន្តបានដឹកខុស លក្ខណៈបច្ចេកទេស ដែលអាច ប.ង្កអោយ មានគ្រោះ.ថ្នា.ក់ ជាយ.ថាហេតុ ដែលកម្លាំងនគរ បាលចរាចរណ៍ កំពុងត្រួតពិនិត្យ អនុវត្តច្បាប់នៅទីនោះ បានឃាត់ អោយចូលគោលដៅ ។
យោងតាមអនុក្រឹត្យ លេខ ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មាត្រា ៧ថ្មី ត្រង់ចំណុច ៣.(ណ).បើកបរផ្ទុកទំ និញល្មើស នឹងចំណុចទី១ ទី២ ទី៣ ទី៤ ទី៥ មាត្រា៥៦ នៃច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ត្រូវផា ក ពិ ន័ យ ចំនួន ១៥០.០០០ រៀល ចំពោះរថយន្តធន់ស្រាល តាមច្បាប់កំណត់ ៕