អាជ្ញាធររាជធានី ភ្នំពេញបានឲ្យដឹងថា មានអាជីវករផ្សារ អូឡាំពិកមួយចំនួនដែល ឆ្លងកូវីដ កំពុងសម្រាកព្យាបាល នៅផ្ទះ ខណៈនៅតាម មន្ទីរពេទ្យរដ្ឋ និងមណ្ឌលព្យាបាល នៅរាជធានីកកកុញ ដោយ អ្នកជំងឺកូវីដ១៩។
ផ្សារអូឡាំពិក ដែលជាផ្សារ បោះដុំទំនិញ ដ៏ធំកណ្តាលក្រុង បានពាក់ព័ន្ធអាជីវករ សន្តិសុខផ្សារប្រមាណ ជិត ៨០ នាក់ឆ្លងកូវីដ ហើយអាជ្ញាធរសម្រេច បិទជា បណ្តោះ អាសន្ន។តាមតួលេខ គិតត្រឹមថ្ងៃ ២ កក្កដា នេះ ការយកសំណាក អ្នកពាក់ព័ន្ធនៅផ្សារអូឡាំពិកជាង ៨០០ នាក់ បានរកឃើញ អ្នកវិជ្ជមានចំនួន ៧៣ នាក់។
តាមរយៈ Video Conference នៅព្រឹកមិញនេះ រដ្ឋបាល រាជធានីភ្នំពេញ និងមន្រ្តីមកពីក្រសួង សុខាភិបាល ក៏បានបើក កិច្ចប្រជុំពិភាក្សា លើការអនុវត្តការ ព្យាបាលតាម ផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋ ទទួលយកបាន។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញបាន លើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាឱ្យស៊ីសង្វាក់គ្នា រវាងអាជ្ញាធរជាមួយ ក្រសួង និងស្ថាប័នពាក់ព័ន្ធ លើការ អនុវត្តការព្យាបាល អ្នកជំងឺកូវីដ នៅតាមផ្ទះ ដើម្បីបន្តផ្សព្វផ្សាយ ដល់អាជ្ញាធរមូលដ្ឋាន តាមសង្កាត់ខណ្ឌបាន យល់ពីការងារនេះ។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ អ្នកឆ្លង ជំងឺកូវីដ-១៩ មិនមានការ ថមថយនោះទេ តែបែរជា កើនឡើងរហូតខ្វះ កន្លែងទទួល អ្នកជំងឺ។ ដូច្នេះហើយ ទើបក្រសួង បានធ្វើការ ជាមួយអាជ្ញាធរ ដើម្បីបង្កើត ក្រមប្រតិបត្តិព្យាបាល អ្នកជំងឺនៅតាមផ្ទះ។
បើតាមមន្រ្តីក្រសួងសុខាភិបាល មកដល់ពេលនេះ មានអ្នកជំងឺកូវីដប្រមាណជាង ៣០០នាក់ កំពុងសម្រាក ព្យាបាល នៅតាមផ្ទះ ពិសេសបងប្អូន អាជីវករ នៅផ្សារអូឡាំពិក។
ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែមិថុនា ក៏បានដាក់ចេញ នីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ តាមផ្ទះ ស្របពេលតួលេខ អ្នកឆ្លងបានកើន ឡើងជារៀងរាល់ថ្ងៃ។
ការបង្កើតក្រមប្រតិបត្តិព្យាបាលអ្នក ជំងឺកូវីដ-១៩ តាមផ្ទះនេះ គឺដើម្បីកាត់បន្ថយ បន្ទុកប្រព័ន្ធសុខាភិបាល ហើយការព្យាបាលតាមផ្ទះនេះ ធ្វើបាន សម្រាប់តែអ្នកជំងឺ កម្រិតស្រាល និងគ្មាន រោគ សញ្ញាប៉ុណ្ណោះ។
ផ្អែកតាមទិន្នន័យតួលេខ អ្នកឆ្លងកូវីដទូទាំង ប្រទេស រយៈពេល ០៣ ថ្ងៃចុងក្រោយ មួយថ្ងៃមាន អ្នកឆ្លងថ្មីខ្ទង់មួយ ពាន់នាក់ ដែលជាតួលេខខ្ពស់ បំផុតតាំងពីការ ផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ។មកដល់ពេលនេះ កម្ពុជាបានកត់ត្រា តួលេខអ្នកឆ្លងកូវីដ១៩ សរុបមានចំនួន ៥៥ ១៨៧ ខណៈអ្នក ស្លា.ប់កើនដល់ ៧៤៨ នាក់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការសុខាភិបាល មានប្រសាសន៍ថ្មីៗនេះថា ស្ថានភាពកូវីដ-១៩ នៅកម្ពុជា បានឈានចូលដល់បន្ទាត់ក្រហម នៃការឆ្លងរីករាលដាល ក្នុងសហគមន៍។
មន្រ្តីធ្វើការផ្នែកសុខភាព ជាតិព្រ មានថា តែកាលណាលើសពី បន្ទាត់ក្រហម គឺពិបាក ណាស់ចូលទៅ ដល់ការ រាតត្បាតទ្រង់ទ្រាយធំ ហើយបើឈាន ដល់ការរាត ត្បាតទ្រង់ ទ្រាយ ធំ នោះមូលដ្ឋាន សុខាភិបាល សាធារណៈនឹងត្រូវ ដួលរលំ។
អ្នកនាំពាក្យក្រសួង សុខាភិបាលលើក ឡើងបន្ថែមថា ស្ថានភាពពេល នោះការស្លា ប់ បា.ត់.ប..ង់ជី.វិតក៏កាន់តែច្រើន ហើយវានឹងប៉ះពាល់ទាំង សេដ្ឋកិច្ច សង្គម គ្រួសារ ក៏ដូចជាសេដ្ឋកិច្ចប្រទេស ជាតិ ទាំងមូល៕