បុរសជនជាតិវៀតណាម ២នាក់ ដែលជាពលករមក ពីប្រទេសថៃ បានលួចរត់គេច ខ្លួនពីមណ្ឌល ចត្តាឡីស័ក កាលពី ព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ ។
តាមការ ឲ្យដឹងពី លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក មង្គលបុរី ខេត្តបន្ទាយ មានជ័យ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ជនជាតិវៀតណាម ទាំង មានឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ និង ចាំង ដុង ហាយ អាយុ២៦ឆ្នាំ ។
ជាមួយគ្នានេះ លោកអភិបាល ស្រុកមង្គលបុរី ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច មេត្តាជួយស្វែងរក ជនជាតិវៀតណាមទាំង ២នាក់នេះ ឲ្យត្រឡប់ មកវិញផង ៕