បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារទី ០៦ ខែកក្កដា ឆ្នាំ២០២១ នេះ បាន បញ្ជាក់ពីការរកឃើញករណី វិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៩៣៥នាក់ ខណៈឣ្នកជាសះស្បើយ ចំនួន ៦៥៤នាក់ និងករណីស្លា.ប់ ៣១នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំ ណឹងរបស់ក្រសួងសុខា ភិបាល នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៩៣៥នាក់ទៀត ជាសះ ស្បើយ ៦៥៤នាក់ និងស្លា.ប់ ៣១នាក់៖
– ករណីឆ្លងសហគមន៍ ៧៨០នាក់– អ្នកដំណើរពីបរទេស ១៥៥នាក់គិតត្រឹមព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 56,122 នាក់– អ្នកជាសះស្បើយ= 48,040 នាក់– អ្នកស្លា.ប់= 779 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខា ភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យ ព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធ អេឡិចត្រូនិកដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញ យកមក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕