រដ្ឋមន្ត្រី ក្រសួង ការពារជាតិ៖ អត្រាចម្លងជំងឺកូវីដ-១៩ កាន់តែមាន ការកើនឡើង គួរឱ្យបារម្ភ ជា ទីបំផុតយោងតាមផេក ផ្លូវការ របស់សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន លើកឡើង នៅថ្ងៃអង្គារនេះថា អត្រាចម្លងជំងឺកូវីដ-១៩ កាន់តែមានការកើនឡើង គួរឱ្យបារម្ភជាទីបំផុត។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានចាក់វ៉ាក់ សាំងរួច និងអ្នកដែលមិនទាន់ បានចាក់ បន្តចូលរួម អនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុតនូវវិធានការ “៣ការពារ ៣កុំ”។សូមជម្រាបថាក្រសួងសុខាភិបាល បានប្រកាស រកឃើញអ្នកវិជ្ជមានកូវិដ១៩ថ្មី ៩៣៥នាក់ អ្នកស្លា.ប់ ៣១នាក់ និងអ្នកជាសះស្បើយ ៦៥៤នាក់ នៅថ្ងៃទី៥កក្កដា ២០២១ ៕