អនុគណៈកម្មការ ស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩ នៅល្ងាច ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ នេះ បាន ផ្ដល់ព័ត៌មាន ស្ដីអំពីករណីរកឃើញអ្នក វិជ្ជមានកូវីដ-១៩ ម្នាក់ គឺជាអ្នកលក់ ខោអាវ នៅតូបលេខ I1 238 – I1-239 ក្នុងផ្សារធំថ្មី ខាងជ្រុង ជាប់បន្ទប់ទឹក ខណៈអ្នកជំងឺរូបនេះ តែងតែទៅទិញម្ហូប ក្នុងផ្សារមួយនេះផងដែរ ។
ជុំវិញរឿងនេះ ខាងអនុគណៈ កម្មការស្រាវជ្រាវ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាង លើ ក៏ដូចជា មានទំនាក់ទំនង ជាមួយអ្នកលក់ ខោអាវតូប ខាងលើនេះ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ សូមដាក់ ខ្លួន ដា ច់ដោយឡែក និង យកចិត្តទុកដាក់ តាមដាន សុខភាពរបស់ ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែល បានប៉ះពាល់ ឬ បាន ទៅទីកន្លែង ខាងលើ ៕