បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃពុធទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៩៨១នាក់ ខណៈឣ្នកជាសះស្បើយ ចំនួន ៩៣៤នាក់ និងករណីស្លា.ប់ ១៩នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៩៨១នាក់ទៀត ជា សះស្បើយ ៩៣៤នាក់ និងស្លា.ប់ ១៩នាក់៖
– ករណីឆ្លងសហគមន៍ ៧១៦នាក់– អ្នកដំណើរពីបរទេស ២៦៥នាក់គិតត្រឹមព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 57,103 នាក់– អ្នកជាសះស្បើយ= 48,974 នាក់– អ្នកស្លា.ប់= 798 នាក់
កំណត់សម្គាល់៖ក្រសួង សុខាភិបាល បានផ្ញើ លទ្ធផល និងទម្រង់ ស្នើសុំ ធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរ សុខាភិបាលនៃ រដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិ.តស្រាល តាមប្រព័ន្ធ អេឡិច ត្រូនិកដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន អំពីការ វិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈ អប់រំសុខភាព ដែលអាចទាញ យកមក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងមក ទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕