ក្រោយពីមាន ការណែនាំពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោករួចមក នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ ២០២១នេះ អាជ្ញាធរសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក បានចុះបិទ ខ្ទប់លំនៅឋាន មួយកន្លែង ក្រោយពីមានអ្ន កស្លា.ប់ ដោយជំងឺកូវីដ-១៩កាល ពីយប់មិញ។
អាជ្ញាធរបានឱ្យដឹ ងថា លំនៅឋានដែលត្រូវបិទខ្ទប់នេះ មានអាសយដ្ឋាននៅ ផ្ទះលេខ១៥៩ ផ្លូវលេខ១៣២ ហ្សិត ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ស.ព.ជ.ន.រ.ង.គ្រោះមាន.ឈ្មោះ ឆាយ ម៉េង ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅក្នុងផ្ទះខាងលើ។
យោងតាម សេចក្តីរាយការណ៍ ព័ត៌មានពី មន្ត្រីសង្កាត់ ទឹកល្អក់ទី១ បានឱ្យដឹងថាៈ ក្រោយពីលោក ឆាយ ម៉េង ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅក្នុងផ្ទះខាងលើបាន ទទួលម.រ.ណ.ភា.ព និងក្រោយពីបាន រាយការណ៍ ជូនក្រុមគ្រូពេទ្យរួច មកក៏បានចុះ មកពិនិត្យសាក ស.ព.ហើយ។
ក្រោយពីការត្រួតពិនិត្យស.ព.កាលពីយប់មិញ ក្រុមគ្រូពេទ្យបាន បញ្ជាក់ ថា ស ព មាន វិជ្ជមានកូវីដ-១៩ ទើប ក្រុមគ្រូពេទ្យសហការ ជាមួយ អាជ្ញាធរខណ្ឌ សង្កាត់ វេចខ្ចប់សាក ស ព ឲ្យ បានត្រឹមត្រូវ មុន បញ្ជូនទៅបូ.ជា ។
មន្ត្រីដដែល បានបញ្ជាក់ថាៈ ការស្លា.ប់របស់ឈ្មោះ ឆាយ ម៉េង ដោយសារ ជំងឺកូវីដ-១៩ នេះ មានអ្នកពាក់ព័ន្ធផ្ទាល់ ចំនួន ៥នាក់ ស្រី៤ នាក់ ក្នុងនោះរួម មាន ១.ឈ្មោះឈុន សុខា ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរនៅផ្ទះ , ២.ឈ្មោះ ឆាយ លីនី ភេទស្រី អាយុ១៩ឆ្នាំ និស្សិត, ៣.ឈ្មោះ ឆាយ សុខលាង ភេទស្រី អាយុ១៦ឆ្នាំ សិស្ស , ៤.ឈ្មោះ ឆាយ ជែនណា ភេទស្រី អាយុ១៩ឆ្នាំ និស្សិត ៥.ឈ្មោះ ឆាយ តារា ភេទប្រុស អាយុ១៨ឆ្នាំ និស្សិត ។
ក្រុមគ្រូពេទ្យ.នឹងចុះមក.យក.សំណាក ពួកគាត់ទាំង.៥នាក់ខាងលើ ។ ចំណែកលំនៅឋាននេះ.ត្រូវបានបិទខ្ទប់.ដោយអាជ្ញាធរហើយ ដើម្បីកុំឱ្យឆ្លង.រីករាលដាលជំងឺ.កូវីដ-១៩ នេះបន្ថែមទៀត៕