នៅថ្ងៃទី៧ ខែកក្កដា ចិនបានរកឃើញ ករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៥៧នាក់ គឺជាចំនួនខ្ពស់ បំផុតមិន ធ្លាប់ មានចាប់ តាំងពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១ មក។ ក្នុងចំណោមអ្នកឆ្លងថ្មី មានករណី ឆ្លងក្នុងសហគមន៍ ១៥នាក់ ស្ថិតនៅ តំបន់ Ruili city ខេត្តYunnan ជាប់ព្រំដែន ប្រទេស មីយ៉ាន់ម៉ា ក្រៅពីនេះ គឺករណី នាំចូល ពីក្រៅប្រទេស។
កន្លងមកខេត្ត Yunnan បានអនុវត្តច្បាប់បិទ ខេត្តនេះ ហើយស្នើដល់ពលរដ្ឋឲ្យស្នាក់ នៅក្នុងផ្ទះ បើមិនមានការ ចាំបាច់ ខ្លាំងមិនត្រូវចេញ ទៅខាងក្រៅឡើយ។ ករណីឆ្លងថ្មីរកឃើញ ក្រោយការធ្វើតេស្ត ទៅលើពលរដ្ឋ នៅទីក្រុង Ruili City ។កាលពីខែមីនា ទីក្រុងនេះធ្លាប់ផ្ទុះកូវីដ-១៩ ម្តងរួចមកហើយ ប៉ុន្តែគ្រប់គ្រងបាន យ៉ាងឆាប់រហ័ស មិនមានករណីឆ្លងបន្ថែមទៀតឡើយ ។
មកដល់ ខែមេសា ទីក្រុង Ruili City បានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋ នៅទូទាំងទីក្រុង។ក្រៅពីនេះប្រទេសចិនបានបង្កើនល្បឿន នៃការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស ។ គិតត្រឹមថ្ងៃទី ៧ខែកក្កដា ចិនបានចាក់ វ៉ាក់សាំង ជាង ១,៣ពាន់លានដូសជូនពលរដ្ឋ ។ រដ្ឋាភិបាលទីក្រុងប៉េកាំងកំណត់គោលដៅ ចាក់វ៉ាក់សាំងជូន ពលរដ្ឋឲ្យបាន៨០% ក្នុងចំណោមពលរដ្ឋ ១,៤ពាន់ លាននាក់៕