បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួង សុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី ០៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពី ការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៩៥៤នាក់ ខណៈឣ្នកជា សះស្បើយចំនួន ១០៤៦នាក់ និងករណី ស្លា.ប់ ២៧ នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូន ដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៩៥៤នាក់ ទៀត ជាសះស្បើយ ១០៤៦នាក់ និងស្លា.ប់ ២៧នាក់៖
– ករណីឆ្លង សហគមន៍ ៨១៨នាក់– អ្នកដំណើរពី បរទេស ១៣៦នាក់គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 58,057 នាក់– អ្នកជាសះស្បើយ= 50,020 នាក់– អ្នកស្លា.ប់= 825 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបាន ផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិ សោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិត ស្រាល តាមប្រព័ន្ធអេឡិច ត្រូនិក ដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សា ធារណជនអំពីការវិវត្តន៍នៃ បញ្ហាសុខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខា ភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕