បុរស ២ នាក់ បានចំណាយពេលក្នុងគុក រយៈពេល ៤៥ ថ្ងៃហើយ ដោយមិនដឹងត្រូវដោះលែងវិញ ពេលណាឡើយ ក្រោយពួកគេ ធ្វើការបង្ហោះ លើបណ្ដាញ សង្គមថា ទឹក នោម និង អាចម៍ គោ មិនអាចព្យាបាល ជំងឺកូវីដ-១៩ បាន ។
លោក Erendro Leichombam ជាសកម្មជន ម្នាក់ និង លោក Kishorechandra Wangkhem ជាអ្នកកាសែត បានចេញ មុខធ្វើការប្រឆាំ ងនឹងអំណះអំណាង របស់គណបក្សលោកនា យករដ្ឋមន្ត្រី Narendra Modi ដែលថា អាចម៍គោ អាច ប្រ ឆាំង នឹង វីរុសកូវីដ-១៩ បាននោះ ។
បុរសទាំង ២ រូបនេះ ត្រូវបានចាប់ ទាញ ចេញពីផ្ទះរបស់ពួកគេ នៅរដ្ឋ Manipur និង ត្រូវបានឃា ត់ខ្លួន ក្រោយ សមាជិកគណបក្ស BJP រាយការណ៍ពីការ បង្ហោះរបស់ពួក គេទៅប៉ូលិស ។ វិបត្តិកូវីដ-១៩ ក្នុងប្រទេសឥណ្ឌានៅតែរង ការរាតត្បាតដដែល ដោយ ចំនួនអ្នក ស្លា.ប់ដោយជំងឺនេះក្នុងប្រទេសបានហក់ឡើងដល់ ៤០ ម៉ឺននាក់ហើយកាលពីសប្ដាហ៍មុននេះ ។
បើងាកមកចំនួន អ្នកឆ្លងវិញ គឺបានឡើងដល់ជាង ៣០ លាននាក់ ខណៈពលរដ្ឋក្នុងប្រទេសតិច ជាង ៥ ភាគរយផង ដែលបានចាក់វ៉ាក់សាំង រួចរាល់ នេះបើតាមស្ថិតិពី មហាវិទ្យាល័យ John Hopkins ៕