យោងតាមគណនីហ្វេសប៊ុក Liv Puma បានអោយដឹងថា៖ ញុំមិនចង់លាក់ បាំ ងអ្នក ទាំងអស់គ្នាទេ ដេីម្បីប្រយោជន៍រួម ដេីម្បីអោយអ្នកទាំងអស់គ្នាចេះ ប្រុងប្រយ័ត្ន ខ្ញុំត្រូវតែ និយាយការពិត។ពេលនេះ ខ្ញុំឆ្លងកូវីត ១៩ហេីយ ហេីយខ្ញុំកំពុងព្យាបាល នៅផ្ទះដាច់ តែឯង ជាន់លេី។
ខ្ញុំចង់ប្រាប់ អ្នក ទាំងអស់គ្នាថា ខ្ញុំពាក់ម៉ាស់គ្រប់ពេល ខ្ញុំប្រយ័ត្នណាស់ តែកូវីតនៅតែឆ្លង មកខ្ញុំបាន ហេីយខ្ញុំក៏ មិនដឹងខ្លួនឯងដែរថា ឆ្លងមកពីណា ហេីយឆ្លង ពេលណាដែរ។
មួយរយៈ ចុងក្រោយនេះ ខ្ញុំនៅតែផ្ទះ និងកន្លែងធ្វេីការ របស់ខ្ញុំ(Office) ក្រៅពីនឹង ខ្ញុំទៅផ្សារទិញ ម្ហូបតាមផ្សារ ទំនេីបតូចៗ។ ខ្ញុំបានចាក់វ៉ាក់សាំង ២ដងហេីយ ខ្ញុំយល់ថា កូវីតឆ្លង ច្រេីនជាង ទិន្នន័យក្រសួង ប្រកាស រាល់ថ្ងៃ ដូច្នេះ សូមកុំមេីលស្រាលអោយសោះ ប្រយ័ត្នកូនក្មេង ដែលមិនទាន់បាន ចាក់វ៉ាក់សាំង។
សូមប្រយ័ត្នអោយ មែនទែន កុំព្រ.ហេីនអោយសោះ?ខ្ញុំចេញរោគសញ្ញា ៥ថ្ងៃហេីយ តែប្រហែលមក ពីវ៉ាក់សាំងជួយ ទេីបខ្ញុំមិនធ្វេីទុក្ខខ្លាំង គ្រាន់តែមានអាការ:ដូចផ្តាសាយធំ ?08-July-2021