បើយោងតាម សេចក្ដី ជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃសុក្រទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការរកឃើញករណីវិជ្ជ មានវីរុសកូវីដ-១៩ថ្មីចំនួន ៩៨៨នាក់ ខណៈឣ្នកជាសះស្បើយ ចំនួន ៨៩៧នាក់ និងករណីស្លា.ប់ ៣០នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូន ដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៩៨៨នាក់ទៀត ជាសះស្បើយ ៨៩៧នាក់ និងស្លា.ប់ ៣០នាក់៖
– ករណីឆ្លង សហគមន៍ ៧៨៩នាក់– អ្នកដំណើរពី បរទេស ១៩៩នាក់គិតត្រឹម ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 59,045 នាក់– អ្នកជា សះស្បើយ= 50,917 នាក់– អ្នកស្លា.ប់= 855 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើ សុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំ ងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិច ត្រូនិកដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជនអំពីការ វិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំ សុខភាពដែលអាច ទាញ យកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរ សព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕