មុនការបិទខ្ទប់ទីក្រុងហូជីមិញ រយៈពេល ២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពលរដ្ឋវៀតណាម ដែលស្ថិតនៅក្នុងតំបន់ បិទខ្ទប់ ជាច្រើន បាននាំគ្នាសម្រុក ចាកចេញ ដោយភ័យខ្លាច ជាប់គាំង នៅក្នុងផ្ទះ ។
រូបថតមួយសន្លឹក ដែលបានរាយការណ៍ ដោយសារព័ត៌មាន វៀតណាម VnExpress បានបង្ហាញពីការ សម្រុក ចាកចេញពីទីក្រុងហូជីមិញរបស់ ពលរដ្ឋវៀតណាម រាប់រយនាក់ ដែលធ្វើឱ្យមាន ការកកស្ទះ រថយន្ត និងម៉ូតូផងដែរ ។
ចាប់ពីថ្ងៃសុក្រ ទី៩ កក្កដានេះទៅ ប្រជាជនចំនួន ប្រមាណ ៩ លាននាក់ដែលរស់នៅក្នុង ទីក្រុងហូជីមិញនឹងត្រូវ អាជ្ញាធរតម្រូវឲ្យស្នាក់នៅតែក្នុងផ្ទះរយៈពេលពីរ សប្តាហ៍។ បទបញ្ជានេះធ្លាក់ មក ក្រោយពីអាជ្ញាធរវៀតណាម បានកត់ត្រា តួលេខឆ្លងកូវីដចំនួន ៨ ០០០ ករណីនៅហូជីមិញ ក្នុងអំឡុងពេលរ.ង.គ្រោះពីរលក.ឆ្លងកូវីដ.ចុងក្រោយនេះ។
មុនពេលការផ្ទុះឡើងរលក.ចម្លងកូវីដថ្មីដែលបានចាប់ផ្តើមនៅចុងខែមេសា ករណីឆ្លងកូវីដមាន.តិចជាង ៣ ០០០ ករណីប៉ុណ្ណោះត្រូវបានគេ.កត់ត្រានៅទូទាំងប្រទេស.វៀតណាមទាំងមូល។ ទីក្រុងហូជីមិញ បានលេចចេញ.ជាចំណុចកណ្តាលនៃរលកកូវីដថ្មីនេះ។
អភិបាលក្រុងហូជីមិញ លោកង្វៀន ថាញ់ហ្វុង បាននិយាយថា ទីក្រុងនេះ កំពុងប្រឈម.នឹងបញ្ហាក្នុងការ.គ្រប់គ្រងជំងឺរាតត្បាតកូវីដ។ ហេតុដូចនេះ ដើម្បីកំចាត់ខ្សែ.ចម្លងឲ្យបានឆាប់រហ័ស អាជ្ញាធរ.ចាំបាច់ត្រូវអនុវត្តវិធានការ.តឹងរ៉ឹងជា.ងមុន។
ក្នុងអំឡុងពេល.បិទខ្ទប់ អ្នកក្រុងហូជីមិញ នឹងត្រូវអនុញ្ញាត.ឲ្យចាកចេញពីផ្ទះតែក្នុងករណី.ចាំទិញដូចជា ទិញអាហារ ឬថ្នាំ.សង្កូវប៉ុណ្ណោះ។ នេះបើតាម.ប្រព័ន្ធផ្សព្វផ្សាយរដ្ន VNExpress។
យ៉ាងហោច.ណាស់មានទីក្រុងចំនួន ១០ បានផ្អាកជើងហោះហើររបស់.ពួកគេជាមួយទីក្រុងហូជីមិ.ញដែលគេស្គាល់.ឈ្មោះផ្លូវកាថាសាយ.ហ្គន (Saigon)។ នៅថ្ងៃពុធ ៧ កក្កដាជាថ្ងៃដែល.អភិបាលក្រុង.ហូជីមិញ ប្រកាសបិទ.ខ្ទប់ក្រុង គេសង្កេត.ឃើញ ប្រជាជនវៀតណាម ភ័យស្លន់.ស្លោ សម្រុកចេញទៅទិញទំនិញ.ស្បៀងអាហារ.បម្រុងទុក ខណៈផ្សារលក់.ដុំធំៗចំនួន៣ ត្រូវបានបិទទ្វារ។
គួររំឭកថា វៀតណាម ធ្លាប់ត្រូវបាន.គេទទួលស្គាល់ថា.ជាប្រទេសគំរូមួយ ក្នុងការចាត់វិធានការ.ទប់ស្កាត់កូវីដ តាមរយៈការពិនិត្យតាមដាន និងការចាត់.ឲ្យធ្វើចត្តាឡីស័កយ៉ាង.ម៉ត់ចត់។ ប៉ុន្តែ វៀតណាមជួបការខ្វះខាត.វ៉ាក់សាំងបង្ការកូវីដ ហើយយុទ្ធនាការចាក់ថ្នាំប.ង្ការ ក៏យឺតយ៉ាវដែរ។
មានប្រជាជនសរុប.ជិត ១០០ លាននាក់ វៀតណាម បានបញ្ចេញវ៉ាក់សាំងប្រមាណ ៤ លានដូសប៉ុណ្ណោះ ម្រាប់ចាក់ជូន.ប្រជាជន។ រដ្ឋាភិបាលវៀតណាម មានគោលបំណង.បង្កើតឲ្យមានភាពសាំរួមនៅចុង.ឆ្នាំនេះ ឬដើមឆ្នាំ ២០២២។ ខណៈកំពុងព្យាយាមផលិតវ៉ាក់សាំងប្រឆាំង.កូវីដដោយ.ខ្លួនឯងផ្ទាល់ វៀតណាមក៏បាន.បញ្ជាទិញផងដែរនូវថ្នាំវ៉ាក់សាំងរាប់លានដូសពីបរទេស៕