រដ្ឋបាលរាជធានីភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ កំពុងព្យាបាលនៅ តាមផ្ទះ គិតមកដល់ ពេលនេះ មានចំនួនជាង ៩០០នាក់
នាព្រឹក ថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បើកកិច្ចប្រជុំតាមរយៈ ការបញ្ជូនរូបភាព និងសម្លេង ( Video Conference )
ស្ដីពីការគ្រប់គ្រងការព្យាបាល អ្នកជំងឺកូវីដ១៩នៅតាមផ្ទះ ដោយមាន ការចូលរួមពីឯកឧត្ដមស្នង ការនគរបាល រាជធានីភំ្នពេញ ឯកឧត្ដម មេបញ្ជាការកង រាជអា.វុ.ធ.ហត្ថរាជធានីភ្នំពេញ មន្ទីរជំនាញ ពាក់ព័ន្ធ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ។
ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានលើកឡើងថា គិតមកដល់ ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ ចំនួន ៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកសះ ជាពីជំងឺនេះ ចំនួន ២៦៨នាក់ និងមានអ្នក កំពុងព្យាបាលចំនួន ៦៤៧នាក់ ។
សូមជម្រាបថាកាលពីដើម ខែកក្កដានេះប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានណែនាំដល់មន្ត្រីពាក់ពន្ធ អោយមានការព្យាបាល អ្នកជំងឺកូវិដ១៩.ក.ម្រិតស្រាល.នៅតាមផ្ទះ គឺត្រូវធ្វើអោយ.បាន និងត្រូវរាយការណ៍.ជូនសម្តេចជារៀងរាល់.ថ្ងៃផង ៕