រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ដំណឹងដ៏ រន្ធត់ គឺមានអ្នក ស្លា.ប់លើកដំបូង ដោយសារជំងឺកូវីដ-១៩ ក្នុង ខេត្តព្រះវិហារ និងសូមចូលរួម រំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ។រដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពិសេសចូលរួមអនុវត្ត ៣ការពារ និង ៣កុំ។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៩៣៣នាក់ទៀត ជាសះស្បើយ ៧៤៣នាក់ និងស្លា.ប់ ២៦នាក់៖
– ករណីឆ្លង សហគមន៍ ៧៣៣នាក់– អ្នកដំណើរពី បរទេស ២០០នាក់គិតត្រឹមព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 59,978 នាក់– អ្នកជា សះស្បើយ= 51,660 នាក់– អ្នកស្លា.ប់= 881 នាក់ ៕