កុមារតូចៗ ២នាក់ បងប្អូន ដោយកុមារា បង មានអាយុ ៦ឆ្នាំ និងកុមារីប្អូន អាយុ ២ឆ្នាំត្រូវជាបងប្អូន បានឆ្លង ជំងឺកូវីដ កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២១ នៅមណ្ឌល ចត្តាឡីស័កវិទ្យាល័យ ជប់វារី ខណៈដែលក្មេង បងប្អូននេះ រស់នៅជា មួយជីដូន និងជីតាចាស់ជរា ស្នាក់នៅភូមិជ្រាប់ចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។
កុមារទាំង ២នាក់បងប្អូនខាង លើនោះ មានឪពុកម្ដាយដែលជា ពលករកំពុង ធ្វើការនៅប្រទេសថៃ ហើយបច្ចុប្បន្ន កុមារទាំងនោះ ត្រូវបាន ក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល បន្តនៅមណ្ឌលព្យាបាល ក្នុង ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានបង្ហាញ អត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ១៩ ចំនួន ១២៥នាក់ តាមរយៈការធ្វើ តេស្តរហ័ស (Rapid Test) និងមានករណី ជាសះស្បើយចំនួន ០៣នាក់។
រដ្ឋបាលខេត្ត បន្ទាយមានជ័យ សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធ ដោយផ្ទាល់ ឬដោយប្រយោល ជាមួយ អ្នកវិជ្ជមានខាងលើ សូមរួសរាន់ ធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងក្រុមគ្រួសារ រៀងៗ ខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវ ពាក់ព័ន្ធ និងប៉ះពាល់ ជាមួយអ្នកដទៃជា ដាច់ខាត ក្នុងករណីមិនអនុវត្ត កាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹង ចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលល្មើសនឹង វិធានសុខា ភិបាលនេះ។
បើគិតមកទល់ពេលនេះ (ថ្ងៃទី៩កក្កដា) ខេត្តឧត្ដរមានជ័យមាន អ្នកជំងឺកូវីដ១៩ ចំនួន ១ ៤៣៧នាក់ បានព្យាបាល ជាសះស្បើយចំនួន ២៩៣នាក់ កំពុងសម្រាក ព្យាបាលចំនួន ១,១៤០នាក់ និងមានអ្នក ស្លា ប់ ចំនួន ០៤នាក់៕