អតីតព្រះចៅអធិការវត្តច្បារអំពៅ លោក ហោ សុខុន បានសម្រេចចូលរួមសកម្មភាពនយោបាយជាមួយ គណបក្សភ្លើងទៀន។ លោកជាសមាជិកក្រុមការងារគណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ។
នេះបើតាមគណនីហ្វេសប៊ុកផេក គណបក្សភ្លើងទៀន ដែលបង្ហោះកាល ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។
សូមបញ្ជាក់ថា លោក ហោ សុខុន អតីតព្រះចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ និងមានឋានៈជាទីប្រឹក្សាសម្តេចសង្ឃរូបនេះ បានសុំលាចាកសិក្ខាបទ កាលពីអំឡុង៣ឆ្នាំមុន ក្រោមហេតុផលថា អស់និស្ស័យជាសង្ឃ។
ទោះយ៉ាងណា ការលាចាកសិក្ខាបទ.របស់អតីតចៅអធិការវត្តច្បារ.អំពៅ ហោ សុខុន គឺកើតឡើងក្រោយពី.សរសើរសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធាន.គណបក្សប្រជាជនកម្ពុជា
ដែលស្តាប់ទៅ.ការសរសើរនោះ ហាក់មាន.លក្ខណៈលើក.កម្ពស់ខ្លាំងពេក រហូតដល់សម្តេច ស ខេង ចេញមកឆ្លើយតបវិញថា សម្តេច មិនហ៊ានទទួលយកទេ។ សម្តេច ស ខេង ថែមទាំង យល់ថា ការសរសើររបស់អតីតព្រះចៅអធិការវត្តរូបនេះ ហាក់មានន័យបំ.បែកបំ.បាក់ទៅវិញ៕