ប្រជាពលរដ្ឋជា ច្រើនរូប ដែលរស់នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ បាននាំ គ្នាសម្ដែងនូវការ សោកស្ដាយ អាឡោះ អាល័យជាពន់ពេក ក្រោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ ត្រូវផ្ទេរទៅកាន់ តំណែងថ្មី ជាអភិបាល នៃគណៈភិបាល ខេត្ត កំពត។
ក្នុងនោះ មានអតីត យុទ្ធជនម្នាក់ ក្នុងចំណោមអតីតយុទ្ធជន ជាច្រើននាក់ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិតជា មានអារម្មណ៍ក្តុកក្តួល និង រន្ធត់ចិត្តយ៉ាងខ្លាំង នូវការចាកចេញរបស់ ឯកឧត្តម ពីទឹកដីនៃខេត្តពោធិ៍សាត់។
សមិទ្ធផល និង អ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និង កេរដំណែល ជាពិសេសចរិត ដឹកនាំដ៏ល្អប្រពៃ របស់ឯកឧត្តម បានធ្វើឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងខេត្ត មានការចងចាំ មិនអាច បំភ្លេចបាន ឡើយ និង កត់ត្រាទុក ក្នុងបេះដូង ជារៀងរហូត។
បន្ថែមលើស ពីនេះ ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ទាំងអស់ បាននាំគ្នាបួងសួង ដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបារមីលោក ឧកញ៉ា ឃ្លាំង មឿង និង ជំទាវ ខាន់ ខៀវ ឱ្យមេត្តា តាមជួយបីបាច់ គ្រប់គ្រង ថែរក្សា ការពារ ឯកឧត្តមជា ទីគោរពស្រឡាញ់ ពេញបេះដូង សូមឱ្យបានជួបប្រទះតែនឹង សេចក្តីសុខ សេចក្តីចម្រើន និង ជោគជ័យ លើការដឹកនាំបន្ត នៅឯខេត្តកំពត៕