មួយរយៈក្រោយនេះ គេសង្កេតឃើញថាករណី ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ហាក់នៅតែ មានការកើនឡើង ខ្ពស់គួរឱ្យកត់ សម្គាល់ ជាហេតុគួរឱ្យព្រួយ បារម្ភ និង យកចិត្តទុកដាក់។ ដោយឡែក យើងនៅតែឃើញ មានបងប្អូនមួយចំនួន ហាក់ធ្វេស ប្រហែស ជាពិសេសគឺពុំសូវយក ចិត្តទុកដាក់ការពារខ្លួន ដោយហាក់ លែងដៃ និង ភ្លេចខ្លួនមើលស្រាល ជំងឺមួយនេះ។
ថ្មីៗនេះមានការចែក រំលែកក្នុងបណ្តាញសង្គមពី បុរសមួយរូប ដោយបានរៀបរាប់ពីស្ថានភាព និង អាការមួយ ចំនួនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលប្រពន្ធគាត់ កើតផ្ទាល់ឱ្យបាន ដឹងថា ៖ «សភាពជំងឺប្រពន្ធខ្ញុំមកដល់ថ្ងៃនេះអាច និយាយបានថា អាចទប់ទល់បាន ដោយបានកា.ត់.បន្ថយ.នៅអាការមួយចំនួនដូចជា ៖
ថប់ដង្ហើមខ្លាំង ក្អក ធ្លា.ក់.ឈា.ម និង ឈឺទ្រូង។ បងប្អូនសូមកុំលេងសើចជាមួយកូវីដ-១៩ ឱ្យសោះ ប្រពន្ធខ្ញុំគ្រាន់.ចេញអាការរោគក្តៅខ្លួន ហៀរសំបោរ ក្អកធ្លា.ក់.ឈា.ម ២ ថ្ងៃសោះ យកទៅថតសួត.មើល កូវីដស៊ីសួតអស់ ១ ចំហៀង។ បន្ទាប់មក ក៏បញ្ជូនពីអ្នកជំងឺ.ក.ម្រិតស្រាលទៅ.ក.ម្រិតធ្ង.ន់ ICU នៅមណ្ឌលព្យាបាល.អូឡាំពិក ជាមួយអ្នក.ជំងឺផ្សេងទៀត.រាប់រយ.អ្នក រន្ធត់ណាស់.លោក រូបខ្ញុំ និង អ្នកកំដរ.ផ្សេងទៀត នាំគ្នាជញ្ជូនខ្យល់.អុកស៊ីសែនមួយ.ថ្ងៃឡើងវិល ១០ ទៅ ២០ ធុង»។
«ពួកខ្ញុំឡើងចង់គាំងបេះដូង ដោយសារឃើញសភាព បែបនេះនៅ ICU មិនខុសពីព័ត៌មានព្យាបាល នៅស្រុកគេទេ ពេលមានអ្នកជំងឺកម្រិតធ្ង.ន់ច្រើន ការស្លា.ប់.ក៏កើតមានឡើង គ្រូពេទ្យនៅ ICU ខិតខំខ្លាំង.ណាស់ មិនសម្រាក.បន្តិចឡើយ ដើម្បីជួយស.ង្គ្រោះអ្នកជំងឺ ឮតែសំឡេងដក.ចង្កាមាន់ពេញ ICU ទេលោក តែអ្នកជំងឺកម្រិ.ត.ធ្ង.ន់ភាគច្រើនសុទ្ធតែ.ជាមនុស្សចាស់ និង អ្នកមានជំងឺប្រចាំកាយទេ។
ដោយសារសភាពប្រពន្ធខ្ញុំមានការ.វិវដ្តលឿន ទើបគ្រូពេទ្យពិភាក្សាជា.មួយគណៈកម្មការ ជួយស្វែងរក.សម្ភពដែលអាចជួយវះកាត់យកកូនចេញបាន.ដើម្បីស.ង្គ្រោះ ប៉ុន្តែលក្ខខណ្ឌនេះត្រូវបានរង់ចាំ.ការឆ្លើយតបពី.មន្ទីរពេទ្យ ដែលអាចទទួលយក.សភាពជំងឺយើងបាន ដោយសារសភាព.ជំងឺប្រពន្ធខ្ញុំមិន.អាចទ្រាំបាន រហូតគ្រូពេទ្យត្រៀមបញ្ចូល.អុកស៊ីសែនម៉ាស៊ីនធំ ទើបខ្ញុំ.ធ្វើការស្វែងរកបងប្រុសបងស្រី ឱ្យជួយអន្តរាគមន៍បន្ទាន់»។
«ជាសំណាងល្អ ដំណឹងនេះបានឮទៅដល់ បងស្រី គាត់បានខ្នះខ្នែងខ្លាំងណាស់បាន បញ្ជូនទៅពេទ្យជប៉ុន ទាំងយប់ប្រហែលម៉ោង ២ រំលង អធ្រាត្រ នៅថ្ងៃទី ៧ នៃការវិវដ្តជំងឺកូវីដ តែទៅដល់ទី នោះក្រុមគ្រូពេទ្យមិនមាន មាស៊ីន ឬ វិធីព្យាបាលកម្រិតធ្ងន់ ក៏បងបានបញ្ជូនបន្តទៅមន្ទីរពេទ្យហ្លួងម៉ែ។
ថ្ងៃដំបូងពួកខ្ញុំអស់ សង្ឃឹមណាស់ ដោយសារសភាពជំងឺធ្ង.ន់ធ្ងរ.ណាស់ រហូតរលាកសួតទាំង ២ ហើយមានទឹក ដក់ទៀតនោះ ឯអាការរោគវិញរកតែដកខ្យល់មិន ចេញ គេងក៏មិនកើត រកតែដកចង្កាមាន់។ បន្ទាប់មកគណៈ កម្មការមិនបង្អង់ យូរទេ បានពិភាក្សាសម្រេចភ្លាមៗ ធ្វើការ.វះ.កា.ត់ នៅថ្ងៃបន្ទាប់ ទោះជាកូនស្រីរបស់ខ្ញុំទើបតែបាន ៨ ខែក៏ដោយ ហើយឱ្យត្រៀមចិត្តទុកមុនផង តែគ្រូពេទ្យនឹងព្យាយាមឱ្យអស់ពីសមត្ថភាព
សំណាងល្អកូនស្រី ដែលប្រទានឈ្មោះដោយ បងស្រីឈ្មោះថា ទេពធីតា បានកើតមកមាន សុខភាពល្អ មាំមួន ក្រុមគ្រូពេទ្យ និង ខ្ញុំផ្ទាល់ពិតជាសប្បាយ ចិត្ត រំ.ភើបជាពន់ពេក ហើយមិនមាន ផ្ទុកវីវុសកូវីដទៀតនោះ គ្រូពេទ្យបានឱ្យស្វែងរក អ្នកមកមើលថែ ១ រយៈសិន។ យប់វះកាត់នោះអ្នកជំងឺមាន សភាពទ្រុឌ ទ្រោមខ្លាំងណាស់ ដោយសារ បូ.កផ្សំនឹ ងមុខរបួស ណាកូនស្រីឃ្លាន បៅ អាចម៍ នោមទៀតលោក សភាពបែបនេះ ខ្ញុំមិនដែលបាន ជួបទេក្នុងជីវិត មួយយប់ៗ អ្នកជំងឺធ្វើទុក្ខរហូត ម្នាក់ៗ គេងមិនដល់ ២ ម៉ោងផងក្នុង ១ ថ្ងៃ បើនិយាយ ពីក.ម្លាំងកា.យវិញគ្មានទេ មានតែក.ម្លាំងចិត្ត ព្រោះដង្ហើមចង្រិតហើយលោក»។
«ដោយហេតុនេះបងប្អូន កុំមើលងាយកូវីដ-១៩ ឱ្យសោះ នឹកឃើញពេលណា អួលដើម-កពេលហ្នឹង សែនពិបាក ពេលចេ ញអាការរោគធ្ង.ន់.ធ្ងរ។ ឃើញសភាព បែបនេះ អាណិតគាត់ណាស់ តែគាត់ជា មនុស្សស្រីរឹងមាំ ទើប ទេពធីតា កើតចេញ មកក៏រឹងមាំដែរ។
នេះគ្រាន់តែជាសារស ម្រាប់បងប្អូន នូវអ្វីដែលខ្ញុំ និង គ្រួសារខ្ញុំបាន ជួប ស្ថានភាពពេលនោះដូចបានឈរ នៅមុខទ្វារយមរាជ។ សូមប្រុងប្រយ័ត្នខ្ពស់ប ងប្អូន បើកំណើន អ្នកជំងឺច្រើន ការថែទាំរបស់ក្រុមគ្រូពេទ្យក៏មិន អាចបានដិត ដល់ដែរ ហានិភ័យខ្លាំងសម្រាប់អ្នកមាន ផ្ទៃពោះ ចាស់ជរា និង អ្នកមានជំងឺប្រចាំកាយ ឃើញហើយនៅ ICU នៅចាំក្នុងខួរ មិនភ្លេចសោះ។ ចូលរួមទាំងអស់គ្នា ៣ កុំ ៣ ការពារ អរគុណបងស្រី អរគុណមន្ទីរពេទ្យហ្លួងម៉ែ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ស៊ូៗបន្តទៀតអូន បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងសម្លាប់មេរោគ និង ស្តារសួតឡើងវិញ»៕