កាលពីវេលាម៉ោង ១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំ ង នគរបាលក្រុងក្រចេះ សហការជាមួយក ម្លាំង អធិការដ្ឋាននគរបាលស្រុកចិត្របុរី កម្លាំងស្នងការដ្ឋាន នគរបាលខេត្ត សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ
បានចុះបង្ក្រា.ប ទីតាំងខារ៉ាអូខេចំនួន ០១ន្លែង (យីហោ អាហារដ្ឋាន និងខេ.ធី.វី ពេញចិត្ត) ដែលបើកដំណើរការ អាជីវកម្មល្មើ.សវិធានរដ្ឋបាល។ សូមបញ្ជាក់ថា ហាង ខេ.ធី.វី ពេញចិត្ត មានទីតាំង ស្ថិតក្នុងភូមិក្រគរ សង្កាត់ ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងនោះ សមត្ថកិច្ចបានឃា.ត់ មនុស្សចំនួន ២១នាក់(នារី៧នាក់) មកអធិការដ្ឋាន នគរបាលក្រុង ក្រចេះ ដើម្បី ចាត់ការតាម ផ្លូវច្បាប់៕