បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅរសៀល ថ្ងៃសុក្រទី០៨ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពីការ រកឃើញ ករណីវិជ្ជមានវីរុសកូវីដ -១៩ថ្មីចំនួន ២០៣ នាក់(PCR) ខណៈឣ្នកជា សះស្បើយ ចំនួន ៥៤៧នាក់ និងករណីស្លា.ប់ ១៨នាក់។
សូមជម្រាប ថា នៅក្នុងសេចក្ដីជូន ដំណឹងរបស់ក្រសួងសុខា ភិបាល នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ២០៣ នាក់ទៀត ជាសះស្បើយ ៥៤៧នាក់ និងស្លា.ប់ ១៨នាក់៖
– ករណីឆ្លងសហគមន៍ ១៩៤នាក់– អ្នកដំណើរពីបរទេស ០៩នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 114,351 នាក់– អ្នកជាសះស្បើយ= 106,839 នាក់– អ្នកស្លា.ប់= 2,459 នាក់
កំណត់ សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិ សោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋ បាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺ កូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខា ភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕